បន្ទាយមានជ័យ៖ ក្របីឈ្មោល១ក្បាលដែលដេញជល់ និងវ័ធ ប្រជាពលរដ្ឋនៅផ្សារត្រី ក្រុងប៉ោយប៉ែត បណ្តាលរបួសធ្ងន់ស្រាល៦នាក់ មិនទាន់រកឃើញម្ចាស់ មកដោះស្រាយជូនជនរងគ្រោះនៅឡើយទេរហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ នៅមិនទាន់រកឃើញម្ចាស់ក្របីឈ្មោល១ក្បាល ដែលបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅផ្សារត្រី និងដងផ្លូវបណ្តាលរបួសដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតនៅឡើយទេ ។

លោកបានបន្តថា ចំណែកបុរសម្នាក់ទៀតរងរបួសជើងនិងមានអ្នករបួសស្រាលហើយត្រូវបានកម្លាំងនគរបាល និងប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានយកទៅទុកនៅកសិដ្ឋានចិញ្ចឹមគោនិងក្របី។


ប្រជាពលរដ្ឋបានកោតសសើរចំពោះកងកម្លាំងដែលបានឡោមព័ទ្ធចាប់ក្របីដែលបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋមានរបួសធ្ងន់ស្រាលហើយសង្ឃឹមថានិងស្រាវជ្រាវរកម្ចាស់អោយឃើញដើម្បីមកដោះស្រាយចំពោះអ្នករងគ្រោះដោយក្របី វ័ធ ប្រជាពលរដ្ឋថា ក្របីដែលដេញវ័ធប្រជាពលរដ្ឋអាចជាក្របីរត់ចេញពីទីសត្វឃាតក្រុងប៉ោយប៉ែត និងចេញពីកសិដ្ឋានចិញ្ចឹមក្របីដែលនាំចូលពីថៃហើយបង្កគ្រោះថ្នាក់រកម្ចាស់មិនឃើញ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.