ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះសិប្បកម្មកាត់ដេរ ឃ្លាំងស្តុកកំណាត់មួយកន្លែង ផ្តើមចេញពីទុស្សេចរន្តភ្លើង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍ អស់រយៈពេល៧ម៉ោង ទើបភ្លើងរលត់ ខូចខាតឃ្លាំងទាំងស្រុង ឆេះកំណាត់អស់៤៥តោន របួសមនុស្សចំនួន៤នាក់ សម្ភារៈជាច្រើនទៀត។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវ៨គ្រួសារ ភូមិ៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំង ឈ្មោះ វង្ស ប៊ុណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកលក់កំណាត់ ។ ឃ្លាំងដែលឆេះ ជាប្រភេទសំណង់ ថ្មប្រក់ស័ង្កសី ទំហំ០៥ម៉ែត្រx៤៩ម៉ែត្រ ។

សម្ភារៈខូចខាត ឃ្លាំងមួយខ្នង ,កំណាត់៤០តោន ,ម៉ាសុីនដេរចំនួន២៥គ្រឿង ,បន្ទប់ជួល ៤ម៉ែត្រx៦ម៉ែត្រ ចំនួន២៤បន្ទប់ ,ផ្ទះថ្មប្រក់ស័ង្កសីទំហំ ១០ម៉ែត្រx១០ម៉ែត្រ ចំនួន០១ខ្នង រងខូចខាតប្រហែល៨០ភាគរយ , កំណាត់ចំនួន០៥ តោន អស់ទាំស្រុង ,ម៉ូតូចំនួន៥គ្រឿង
,កង់ចំនួន១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

ហេតុការណ៍ខាងលើបណ្តាលឲ្យមនុស្ស៤នាក់រងរបួស ទី១ ឈ្មោះ យ៉ាង សុភី ភេទស្រី អាយុ៣៥ឆ្នាំ របួសស្រាល ។ ទី២ ឈ្មោះ យ៉ាង ភារុន ភេទស្រី អាយុ៣០ឆ្នាំ របួលស្រាល ។ ទី៣ យ៉ាង លីគៀវ ភេទស្រី អាយុ២៨ឆ្នាំ របួលស្រាល ។ ទី៤ ឈ្មោះ យ៉ាង គឹមសសន ភេទស្រី អាយុ២៣ឆ្នាំ របួសស្រាល។

ក្នុងប្រិបត្តិការខាងលើ រថយន្តពន្លត់អគ្គិភ័យបញ្ជូនទៅពីអង្គភាពផ្សេងៗ ចំនួន៣០គ្រឿង បាញ់ទឹកពន្លត់ភ្លើងអស់រយៈពេល៧ម៉ោង នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ថៃដដែល ទើបភ្លើងរលត់ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.