សិល្បៈជាតិ៖ មជ្ឈមណ្ឌលបុប្ផាណា បានអាហារូបករណ៍សិក្សាផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ សម្រាប់យុវជនកម្ពុជាគ្រប់រូប។

អំពីការជ្រើសរើសសិស្សចូលរៀនវគ្គបណ្តុះបណ្តាលផ្នែកផលិតភាពយន្តឯកសារនិងពហុប្រព័ន្ធផ្សព្វផ្សាយ
ដោយទទួលបានការឧបត្ថម្ភពីមូលនិធិហេនរីលូស៍ (Henry Luce Foundation) មជ្ឈមណ្ឌលធនធានសោតទស្សន៍ បុប្ផាណា(ARPAA) អនុវត្តគម្រោងមួយដែលមានឈ្មោះថា«ការបណ្តុះបណ្តាលជំនាញផលិតភាពយន្តនិងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងវប្បធម៌ តាមរយៈការផលិតភាពយន្តនៅកម្ពុជា» (Training Tomorrow’s Film Directors and Promoting Academic and Cultural Exchange through Cambodia’s Filmmaking)។ គម្រោងនេះ នឹងផ្តល់ជូនអាហារូបករណ៍ដល់យុវជនចំនួន១២ (ដប់ពីរ)នាក់ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារនិងពហុប្រព័ន្ធផ្សព្វផ្សាយ។

លក្ខខណ្ឌនៃការជ្រើសរើស៖
- ជាជនជាតិខ្មែរ ឬជនជាតិភាគតិច ឬជនជាតិដើមភាគតិច ដែលមានសញ្ជាតិខ្មែរនិងកំពុងរស់នៅប្រទេសកម្ពុជា
- មានអាយុចាប់ពី១៨ឆ្នាំ ដល់ ៣០ឆ្នាំ
- ជាអ្នកដែលស្រឡាញ់និងចង់ចងក្រងឯកសារនៅក្នុងសហគមន៍របស់ខ្លួន
- ជាអ្នកដែលមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់វគ្គបណ្ដុះបណ្ដាលទាំងអស់
កាលបរិច្ឆេទឈប់ទទួលពាក្យស្នើសុំចូលរៀន : យូរបំផុតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣កាលបរិច្ឆេទនៃការបណ្តុះបណ្តាល : ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ទីតាំងសម្រាប់ការបណ្តុះបណ្តាល : មជ្ឈមណ្ឌលបុប្ផាណា (រាជធានីភ្នំពេញ)។

សម្រាប់ព័ត៌មានបន្ថែម សូមហៅទូរសព្ទទៅលេខ ០១០ ៧៧៥ ១៥១ ឬ ០៩២ ៦០ ៥១ ២៧
(មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា រក្សាសិទ្ធិក្នុងការកែប្រែកម្មវិធី ក្នុងករណីចាំបាច់) ប្រសិនបើអ្នកមានលក្ខណៈគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌខាងលើ និងមានបំណងចង់ដាក់ពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលនេះ សូមចុច«បន្ទាប់»។

