កំពត ៖ អគ្គិភ័យឆាបឆេះហាងលក់គ្រឿងអេឡិចត្រូនិចLG រងខូចខាងសម្ភារៈ បរិក្ខា អស់មួយចំនួន បង្កឲ្យភ្ញាក់ផ្អើល កម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅហាងលក់គ្រឿងអេឡិចត្រូនិច LG នៅខាងលិចផ្សារសាមគ្គី ទីរួមខេត្តកំពត ក្នុងភូមិកំពុងបាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។

តាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សចរន្តភ្លើង បង្កឲ្យឆាបឆេះ សម្ភារៈ បរិក្ខា គ្រឿងអេឡិចត្រូនិច យុីហោ LG ។ ភ្លាមៗត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ច ដឹកនាំផ្ទាល់ដោយស្នងការខេត្ត រថយន្តពន្លត់អគ្គិភ័យ ទាំងនគរបាល អាវុធហត្ថ ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ។សម្ភារៈខូចខាត ម៉ាសុីនបោកខោអាវ ម៉ាសុីនត្រជាក់ ទូទឹកកក និងសម្ភារៈមួយចំនួនទៀត ៕


អត្ថបទ៖តាតុងសែនជ័យ

