ភ្នំពេញ ៖ ក្រុមនារីរកសុីបោយដៃហៅម៉ូយបម្រើសេវាផ្លូវភេទពេលរាត្រី តាមផ្លូវវេងស្រេង ក្នុងនោះក៏មានភេទទី៣ ដែរ ដែលរាល់យប់ឃើញឈរបណ្តាក់គ្នាតាមដងផ្លូវ ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បង្កឲ្យបាត់បង់តម្លៃស្ត្រី គ្មានសណ្តាប់ធ្នាប់ រហូតឈានដល់ពេលខ្លះបង្កអសន្តិសុខ ទើបនៅវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះទៅប្រមូលនាំយកទៅធ្វើការអប់រំ កិច្ចសន្យាបញ្ឈប់រាល់សកម្មភាពរកសុីបោយដៃតាមដងផ្លូវ ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ភាពល្បីល្បាញ រំជើបរំជួល ពីសំណាក់ក្រុមនារីរកសុីបោយដៃ បម្រើសេវាផ្លូវភេទ ប្រមូលផ្តុំគ្នាអស់ពីកន្លែងមួយទៅកន្លែងមួយ ពេលកន្លងមក ល្បីនៅមុខព្រលាន ក្រោយពីបំបែកសម្បុករួចមក នាំគ្នាទៅផ្តុំនៅផ្លូវ២០០៤ អស់ពីនោះ មកដល់បច្ចុប្បន្ន ប្រមូលផ្តុំគ្នានៅផ្លូវវេងស្រេង នោះមិនគិតពីតំបន់វត្តភ្នំផង ។ ក្រុមនារីៗទាំងនោះរាល់យប់តែងតែ ឈរបណ្តាក់គ្នាតាមដងផ្លូវវេងស្រេង បោយដៃ រកសេវាបម្រើផ្លូវភេទ បង្កឲ្យបាត់នូវតម្លៃស្ត្រី គ្មានសណ្តាប់ធ្នាប់ ជួនពេលខ្លះរហូតដល់ នាំឲ្យកើតជាហឹង្សា ។

ដោយឃើញនូវទង្វើរមិនគប្បីទាំងនេះ ទើបនៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះទៅប្រមូលឃាត់នាំក្រុមនារីទាំងនោះបានចំនួន៣៤នាក់ ក្នុងនោះភេទទី៣ ចំនួន១១នាក់ ដឹកយកទៅកាន់ផ្នែកជំនាញខណ្ឌ ធ្វើការអប់រំ កិច្ចសន្យាបញ្ឈប់រាល់សកម្មភាព រកសុីបែបនេះ រួចអនុញ្ញាតិឲ្យវិលត្រឡប់ទៅផ្ទះវិញ ៕




អត្ថបទ៖តាតុងសែនជ័យ

