អ្នកចាំទី ញ៉ែម ស្លៃម៉ាន របស់​ក្រុម​​ភ្នំពេញហ្គាឡាក់ស៊ី និងអ្នកចាំទី ស៊ុំ ព្រហស្បត្តិ៍សិទ្ធ របស់កំពង់ធំ បាន​​ក្លាយ​ជា​​កីឡាករ​រក្សា​សំណាញ់​ទី​មិន​អោយ​​ចូល​គ្រាប់​បាល់​ (Clean Sheets) បាន​២លើក​មុន​កីឡាករ​ដទៃ ស្រប​ពេល​ដែល​ក្រុម​របស់​ខ្លួន​​មិន​ទាន់​ស្គាល់​បរាជ័យ​ដូចគ្នា។

ឆ្លងកាត់​៣២ប្រកួត​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ខេត្ត​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​នេះ​ឃើញ​ថា​ មាន​កីឡាករ​១០នាក់​ហើយ​អាច​រក្សា Clean Sheets បាន​ដោយ​ក្នុង​នោះ​មាន៖
១) អ្នកចាំទី ញ៉ែម ស្លៃម៉ាន ភ្នំពេញហ្គាឡាក់ស៊ី ចំនួន​២លើក
២) អ្នកចាំទី ស៊ុំ ព្រហស្បត្តិ៍សិទ្ធ របស់​កំពង់ធំ ចំនួន​២លើក
៣) អ្នកចាំទី សំអាត រ៉ាវី របស់​ត្បូងឃ្មុំ ចំនួន​១លើក
៤) អ្នកចាំទី ហ៊ាង រតនៈបណ្ឌិត របស់​ឧត្តរមានជ័យ ចំនួន​១លើក
៥) អ្នកចាំទី ស៊ុន ខៃ របស់​ខេត្ត​កំពង់ឆ្នាំង ចំនួន​១លើក
៦) អ្នកចាំទី ទឿន វ៉ាឃីម របស់​ក្រុម​ឈើតុំ (ពោធិ៍សាត់) ចំនួន​១លើក​
៧) អ្នកចាំទី ឡូញ គឹមឡុង របស់បន្ទាយមានជ័យ ចំនួន១លើក
៨) អ្នកចាំទី លី រ៉ហ្វាត របស់កំពត ចំនួន១លើក
៩) អ្នកចាំទី ភន វណ្ណ: របស់បាត់ដំបង ចំនួន១លើក
១០) អ្នកចាំទី កាយ ប៉ូស របស់សៀមរាប ចំនួន១លើក៕

Share.