ភ្នំពេញ÷បុរសម្នាក់បើករថយន្ដលុចសុីស RX400h រ៉េចង្កូតទៅបុកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី កាលពីវេលាម៉ោង២:៥០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឪ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដលុចសុីស RX400hមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2D-1698 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ រថយន្ដក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឪ្យខូចខាតជាច្រើនកង់ ឯរថយន្ដដាច់កាឡេកង់មួយចំហៀងទៅមុខលែងរួច សំណាងល្អមិនបង្កឪ្យមានអ្នករងរបួស។

ក្រោយកើតហេតុក៏មានវត្តមានសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោក ក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ស្ទូចរថយន្ដបង្កយកទៅរក្សាទុករងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយង តូច

