កំពត ៖ យោតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញលិខិតកោះហៅ ឧកញ៉ាចំនួន២នាក់ ជានាយកក្រុមហ៊ុនពិភពដីមាស ដើម្បីចូលខ្លួនបំភ្លឺនិងដោះស្រាយ លើបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន២៥៩បណ្តឹង នៅវេលាម៉ិង៩ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះហើយ ។

ឧកញ៉ាដីឡូត៍ទាំង២រូប ទី១ ឈ្មោះ ហុី គឹមហុង ភេទប្រុស អាយុ៤១ឆ្នាំ ជានាយកក្រុមហ៊ុន មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ ចេង សង្ហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជានាយក្រុមហ៊ុន មានទីលំនៅភូមិឈើទាលជ្រុំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ។

តាមលិខិតកោះហៅលោកឧកញ៉ាទាំង២រូប ចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីដោះស្រាយ បំភ្លឺ លើបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន២៥៩បណ្តឹង បទឆបោកមានស្ថានទម្ងន់ទោស ៕

អត្ថបទ៖តាតុងសែនជ័យ

