តាកែវ ៖ ឪពុកម្តាយទ្រហោយំ ខណៈឃើញកូនស្រីអាយុជាង៥ឆ្នាំ ត្រូវភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធម្មបែបនេះ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៧ នៅភូមិអង្គត្នោតខាងកើត ឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

ក្មេងស្រីរងគ្រោះឈ្មោះ សេន ស្រីនីត អាយុជាង៥ឆ្នាំ មានឪពុកឈ្មោះ សេន រដ្ឋា អាយុ៤៥ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះ ញៀន ស្រីនិច អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ។ គ្រួសារខាងលើមានកូនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ កូនរងគ្រោះ ជាកូនទី២ រស់នៅផ្ទះកើតហឹតុខាងលើ ។
បើតាមប្រជាពលរដ្ឋអ្នកភូមិ បានឲ្យដឹងថា គ្រួសារខាងលើ រស់នៅក្នុងជីវភាពក្រខ្សត់ ខ្វះខាត សូម្បីតែដំបូលផ្ទះ លិចមុខធ្លុះក្រោយ បែជាជួបរឿងបែបនេះទៀត ។

តាមការបំភ្លឺពីបុរសឈ្មោះ សេន រដ្ឋា ជាឪពុកក្មេងរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ឡើងតរាយខ្សែភ្លើងដាក់អំពូល ហើយមុខតំណរទៀតសោត អត់មានស្កុតរុំទេ ដោយយកថង់កៅស៊ូទៅចង រួចទាញ បែជាមុខតំណរខ្សែនោះទៅប៉ះតំបូលស័ង្កសី ឆ្លងដល់ជញ្ជាំងក៏ស័ង្កសី ស្របពេលដែលកូនស្រីនៅលេងជាប់ជញ្ជាំងនោះ បណ្តាលឲ្យឆ្លងឆក់ ស្លាប់តែម្តង ។

ក្រោយមើតហេតុ អ្នកភូមិអាណិតគ្រប់គ្នា គ្រាដែលជីវភាពកំពុងខ្វះខាតហើយកើតមានរឿងបែបនេះ ពលរដ្ឋនាំគ្នាជួយជាបច្ច័យម្នាក់បន្តិចគ្រាន់ធ្វើបុណ្យ ៕
អត្ថបទ៖តាតុងសែនជ័យ

