បន្ទាយមានជ័យ ៖ ផ្អើលប្រជាពលរដ្ឋចោមរោមមើល ខណៈប្រទះឃើញជនបរទេសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកផ្ទះជួល នាពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅជិតលោកយាយម៉ៅផ្សារអគ្គ ស្ថិតភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សាកសពបើកពិនិត្យមើលទៅលើលិខិត្តឆ្លងដែន មានឈ្មោះ VANOIRBEEK ROBERT ARTHUR ភេទប្រុស ថ្ងៃខែឆ្នាំកំណើត 25-01-55 អាយុ៦៨ឆ្នាំ ជនជាតិប៊ែលសុិក កាន់លិខិតឆ្លងដែនលេខEK325361 ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនភ្ញាក់ផ្អើល បន្ទាប់ពីគេមិនឃើញជនរងគ្រោះចេញមកក្រៅ ដូចសព្វដង លុះអើតមើល ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួន នៅមាត់ទ្វារបន្ទប់ទឹកទៅវិញ ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយធ្វើអត្តឃាត រួចសមត្ថកិច្ចដឹកយកទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យ បន្តស្រាវជ្រាវ ទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.