
ក្លិបបាល់ទាត់ព្រៃវែង ទទួលបានអាជ្ញាបណ្ណក្លិបថ្នាក់ជាតិ ក្នុងការចូលរួមប្រកួតលីគកំពូលកម្ពុជា សម្រាប់រដូវកាលឆ្នាំ២០២៣/២៤ ពីក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ។ ការប្រគល់ជូននៅអាជ្ញាបណ្ណក្លិប ជូនដល់ថ្នាក់ដឹកនាំរបស់ ក្លិបបាល់ទាត់ព្រៃវែង ធ្វើឡើងកាលព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
ជុំវិញការផ្ដល់អាជ្ញាបណ្ណក្លិបនេះ លោក សួន សុម៉ាលីន ប្រធានក្លិបបាល់ទាត់ ខេត្តព្រៃវែង ក៏បានបង្ហាញចំណាប់អារម្មណ៍ ទៅកាន់លោក Satoshi Saito នាយកប្រតិបិត្ត ក៏ដូចជាក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ។
សូមទស្សនាវីដេអូ ខាងក្រោម៖
ដូចនេះសមាសភាព ក្លិបបាល់ទាត់ទាំងអស់ដែលអាចចូលរួមប្រកួតក្នុងក្របខ័ណ្ឌ Cambodian Premier League រដូវកាល ២០២៣-២៤ ជាផ្លូវការមានចំនួន ១០ដូចខាងក្រោម៖

ក្រៅពីក្លិបបាល់ទាត់ខេត្តព្រៃវែង ក៏មានក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ដែល នឹងឡើងទៅកាន់លីគកំពូលកម្ពុជា Cambodian Premier League សម្រាប់រដូវកាល ២០២៣-២៤ ផងដែរ។ បើមិនអ្វីប្រែប្រួលលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ នឹងចាប់ផ្តើមពីនៅថ្ងៃទី៥ ខែសីហា ដំណើរគ្នាជាមួយលីគ២៕


