ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល ២០២៣-២៤ (ថ្នាក់ខេត្ត) បានឈានដល់«សប្តាហ៍ទី៨»ហើយ ដោយមានចំនួន៤គូ នៅ៨ទីលានផ្សេងគ្នាពូល «ក» និង «ខ» ចាប់ពីថ្ងៃអង្គារ ទី២០ ដល់ថ្ងៃពុធ ទី២១ ខែមិថុនា ខាងមុន។
ខាងក្រោមនេះគឺជាកម្មវិធីប្រកួត និងការផ្សាយផ្ទាល់សម្រាប់ «សប្តាហ៍ទី៨» នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ និងថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣៖

បច្ចុប្បន្នមានក្រុមទាំង៦ ដែលមិនទាន់ចាញ់សោះ៖
- ភ្នំពេញហ្គាឡាក់ស៊ី ឆ្លងកាត់ ៣ប្រកួត ឈ្នះ២ ស្មើ ១ ឈរកំពូលតារាងពូល ក មាន ៧ពិន្ទុ
- ខេត្តព្រះស៊ីហនុ ឆ្លងកាត់ ៣ប្រកួត ឈ្នះ១ ស្មើ ២ ឈរ ២តារាងពូល ខ មាន ៥ពិន្ទុ
- ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៣ប្រកួត ឈ្នះ៣ ឈរកំពូលតារាងពូល ខ មាន ៩ពិន្ទុ
- ក្លិបបាល់ទាត់ឈើតុំ ឆ្លងកាត់ ៣ប្រកួត ឈ្នះ៣ ឈរកំពូលតារាងពូល គ មាន ៩ពិន្ទុ
- ខេត្តកមំពង់ធំ ឆ្លងកាត់ ៣ប្រកួត ឈ្នះ៣ ឈរកំពូលតារាងពូល ឃ មាន ៩ពិន្ទុ
- ខេត្តមណ្ឌលគិរី ឆ្លងកាត់ ៣ប្រកួត ស្មើ៣ ឈរលេខ ៤តារាងពូល ឃ មាន ៣ពិន្ទុ។
តារាងចំណាត់ថ្នាក់គិតត្រឹម «សប្តាហ៍ទី៧» (ពូល ក ពូល ខ ពូល គ និងពូល ឃ)

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) មាន២០ក្រុមចូលរួមប្រកួតប្រជែង បែងចែកជា៤ពូល៖ ក, ខ, គ, ឃ និងចាប់ផ្ដើមដំណើរការប្រកួតពីថ្ងៃទី២៨ ខែមីនា និងគ្រោងបញ្ចប់នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣៕

