នៅរសៀលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសប្រកួតមិត្តភាពបិទទ្វារជាមួយក្រុមជម្រើសជាតិកម្ពុជា នៅសប្តាហ៍នេះ ដើម្បីដកស្រង់បច្ចេកទេស និងតេស្តទម្រង់លេងថ្មីរបស់លោក Félix Dalmás គ្រូ​បង្វឹក​ថ្មី​ជនជាតិ​អាហ្សង់ទីន។

ដោយឡែកកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ក្រុមជម្រើសជាតិកម្ពុជា ក៏បានប្រកួតមិត្តភាពយកឈ្នះក្រុមយុវជន U-18 វិសាខា ក្នុងលទ្ធផល ១-០ នៅពហុកីឡដ្ឋានជាតិ។

យ៉ាងណាមិញក្រុមជម្រើសជាតិកម្ពុជា បានត្រឹមខកចិត្តក្នុងជំនួបមិត្តភាពទល់នឹងបង់ក្លាដែស ក្រោយជួបគ្នា៦លើក ចាញ់៥ និងស្មើ១ មិនដែលឈ្នះម្តងណាឡើយ ដោយនៅថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣

យ៉ាងណាមិញក្រុមជម្រើស​ជាតិ​កម្ពុជា បាន​បន្ត​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដែស ក្នុងលទ្ធផល ១-០​ ជំនួប​មិត្តភាពកាលពីថ្ងៃទី១៥ ខែមិថុនា លើទីលានពហុកីឡដ្ឋានជាតិ ក្នុងថ្ងៃ FIFA Day។

សម្រាប់៥ប្រកួតចុងក្រោយគោព្រៃកម្ពុជា មិនដែលឈ្នះបង់ក្លាដែស ពោលគឺស្មើ១ និងចាញ់៤លើក៖
– ថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦ បង់ក្លាដែស ២-១ កម្ពុជា ពាន AFC Challenge Cup
– ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៧ បង់ក្លាដែស ១-១ កម្ពុជា ពាន Nehru Cup
– ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៩ បង់ក្លាដែស ១-០ កម្ពុជា ការប្រកួតមិត្តភាពអន្តរជាតិ
 ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ
– ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ
– ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ៕

Share.