ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ការ​ប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត កាន់​តែជក់ចិត្ត​និងមាន​កំណត់ត្រា​ជា​ច្រើន​បាន​កើត​ឡើង​ ក្រោយ​បញ្ចប់​សប្ដាហ៍ទី៧ នឹង​ឈាន​ដល់​សប្ដាហ៍​ទី៨ នៅ​ថ្ងៃទី១៩ ខែមិថុនា ស្អែក​នេះ។

មុនឈាន​ដល់​សប្ដាហ៍​ទី៨ មកចាប់​អារម្មណ៍​តំណត់ត្រា​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​ពានរង្វាន់​មួយនេះ៖

  • អយក កំពង់ចាម ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ ១២គ្រាប់ ក្នុង​ចំណោម​គ្រាប់​បាល់សរុប ១១០គ្រាប់
  • ក្រុមចំនួន ៦មិនទាន់​ស្គាល់ពាក្យថាចាញ់ ឆ្លងកាត់ ៣ប្រកួតដូចគ្នា មាន៖ ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តព្រះស៊ីហនុ, ខេត្តត្បូងឃ្មុំ, ក្លិបបាល់ទាត់ឈើតុំ, ខេត្តកំពង់ធំ និងខេត្តមណ្ដល់គិរី
  • កីឡាករ ញ៉ែម ស្លែម៉ាន របស់ភ្នំពេញហ្គាឡាក់ស៊ី និងកីឡាករ ស៊ំ ព្រហស្បតិ៍្តសិទ្ធ របស់កំពង់ធំ រក្សា Clean Sheets បាន​ ២លើកដូចគ្នា ក្នុងចំណោមសរុប ១២លើក
  • ទីលានឈើតុំ ប្រកួតបាន ២លើកមានអ្នកចូលទស្សនាផ្ទាល់ច្រើនជាគេ ៣ ៧២០នាក់ ខណ:វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ប្រកួតបាន ១លើក មានចំនួនអ្នកចូលទស្សនាផ្ទាល់ ២៧០០នាក់ ឆ្លងកាត់ ៣២ប្រកួត មានអ្នកទស្សនាផ្ទាល់សរុប ១ ៨៤៨៨នាក់
  • កីឡាករ ភឹម ចាន់វិសុទ្ធ របស់ភ្នំពេញហ្គាឡាក់ស៊ី រកគ្រាប់បាល់បានច្រើនជាងគេ ចំនួន ៦គ្រាប់ ក្នុង​ចំណោម​គ្រាប់បាល់សរុប ១១០គ្រាប់
  • សូហ្វីយ៉ាប៉ៃលិន ជាក្រុម​ដែល​ទទួលបានកាតពិន័យច្រើនជាងគេ ចំនួន ១៤កាត ក្រហម១ ក្នុងចំណោមកាតសរុប ចំនួន ១១៩កាត
  • ចូត វិច្ឆិកា របស់សូហ្វីយ៉ាប៉ៃលិន ជាកីឡាករតែម្នាក់​ទទួលបានកាតពិន័យច្រើនជាងគេ ចំនួន ៤កាត ក្រហម១ ក្នុងចំណោមកាតសរុប ចំនួន ១១៩កាត
  • អាជ្ញាកណ្ដាល ស៊ន រីហ្សែល ដឹកនាំបាន ២ប្រកួត ចាយកាតច្រើនជាងគេ ចំនួន ១៥កាត ក្រហម ១ ក្នុងចំណោមកាតសរុប ចំនួន ១១៩កាត៕

តារាងចំណាត់ថ្នាក់ ចប់សប្ដាហ៍ទី៧៖

Share.