បន្ទាយមានជ័យ៖ បុរសម្នាក់មកពីរត់កង់បីវិញ ឃើញបន្ទប់ជាប់គន្លឹះ ស្មានតែប្រពន្ធចេញពីធ្វើការមុនម៉ោង ខំគោះទ្វាហៅ ស្រាប់តែឃើញចោររត់ចេញទៅវិញ ផ្អើលបងប្អូនអ្នកជិតខាងជួយចាប់ជាប់ ប្រគល់ឲ្យសមត្ថកិច្ចនៅវេលាម៉ោង៣.៣០នាទី ទាបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅបន្ទប់ជួលលេខ០៤ មួយកន្លែងម្តុំស្រាផ្តឹល ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតេហេតុ ខ្លួនបានមកពីរត់ម៉ូតូកង់បីវិញ ឃើញបន្ទប់អត់ចាក់សោរពីក្រៅ ហើយចាក់កន្លឹះក្នុង ក៏គិតថា ប្រពន្ធមកពីធ្វើការមុនម៉ោង ស្រាប់តែគោះបន្ទប់យ៉ាងយូរទើបជនសង្ស័យបើកទ្វាររត់ចេញមកក្រៅ ភ្លាមៗខ្លួន និងអ្នកជិតខាងជួយស្ទាក់ចាប់ជាប់រួមជាមួយម៉ូតូមួយគ្រឿង ម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ ទ02. 1-8181។

ក្រោយឃាត់ខ្លួនចោរបានហើយ ជនរងគ្រងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ អូរជ្រៅ មកនាំខ្លួនជនសង្ស័យ និងមធ្យោបាយធ្វើសកម្មភាពទៅប៉ុស្តិ៍ ដើម្បីអនុវត្តតាមនីតិវិធី។ និងសូមឲ្យសមត្ថកិច្ច ជួយរកឆែករកលុយមកវិញផង ព្រោះខ្លួនបាត់លុយអស់២ម៉ឺនបាត ស្នើនឹង ២ លាន៤សែនរៀល និងកាតគ្រីម៉ូតូមួយសន្លឹក៕


អត្ថបទ៖ បន្ទាយមានជ័យ

