បន្ទាយមានជ័យ៖ យុវជន២នាក់បងប្អូន ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តហ្វតបុកស្លាប់បងប្រុស ឯប្អូនរបួសធ្ងន់ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្តោយជាតិលេខ៥ ចំណុចស្ពានក្រឡ ស្ថិតនៅក្នុងភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះដែលបាត់បងជីវិតមានឈ្មោះ ចិត្ត ភេទប្រុសអាយុ៣០ឆ្នាំ ត្រូវជាបងប្រុស ។ ចំណែកប្អូនរបួសធ្ងន់ឈ្មោះ រុណ ភេទប្រុសអាយុ១៨ឆ្នាំ ទាំងពីរនាក់រស់នៅភូមិពង្រ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ២នាក់បងប្អូនបានជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវបំបែក ពីកើតមកលិច ខណៈនោះរថយន្ត Ford សេរីឆ្នាំ២០២៣ ពាក់ស្លាកលេខភ្នំពេញ 2BU.5682 បើកតាមផ្លូវជាតិលេខ៥ ទិសដៅពីជើងត្បូងក្នុងកន្លងផ្លូវខាងស្តាំបានបុកម៉ូតូពេញទំហឹងបណ្តាលជនរងគ្រោះម្នាក់ជាបងប្រុសស្លាប់និងកន្លែង និងប្អូនប្រុសរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបូរី បានដល់កន្លែងកើតហេតុ និងធ្វើការសម្រួលចរាចរ ណ៍ហើយធ្វើការវាស់វែង រួចប្រគល់សាកសពជូនសាច់ញាតិដឹកតាមគោយន្តកន្ត្រៃទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីដោះស្រាយគ្នាតាមច្បាប់៕


អត្ថបទ៖ ប៉ោយប៉ែត

