នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ កីឡាករសូហ្វតិន្នីសជម្រើសជាតិកម្ពុជា ចន ម៉ាដា ដណ្តើមបានមេដាយមាស ១គ្រឿង លើប្រភេទវិញ្ញាសាវាយគូចម្រុះបុរស-នារី ក្នុងវគ្គ ConsolationMatch ពីព្រឹត្តិការណ៍ Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023 នៅប្រទេសកូរ៉េខាងត្បូង។

មុនឡើងដល់វគ្គផ្តាច់ព្រ័ត្រកីឡាករ ចន ម៉ាដា បានចាប់ដៃគូជាមួយកីឡាការិនីហ្វីលីពីន យកឈ្នះកីឡាករ ថៃ និងប៉ូឡូញ នៅជុំទី១ មុនបន្តឈ្នះហ្វីលីពីន និងប៉ូឡូញ នៅជុំទី២ និងបន្តយកឈ្នះ ម៉ុងហ្គោលី និងថៃ វគ្គផ្តាច់ព្រ័ត្រ។។

កីឡាករ ចន ម៉ាដា ក៏ជាកីឡាករសូហ្វតិន្នីសដែលដណ្តើមបានមេដាយមាស ១គ្រឿង និងសំរឹទ្ធ ១គ្រឿង ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023 នៅកូរ៉េខាងត្បូង សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនសរុបចំនួន ៨រូប ដែលដឹកនាំដោយ គ្រូជនជាតិកូរ៉េ លោក KIM GUN JUNG ទៅចូលរួម៖
១.កីឡាករ ឌឹម សំសុជាភារុណ
២. កីឡាករ ចន ម៉ាដា
៣. កីឡាករ សំ ចាន់កាប៊ី
៤. កីឡាករ សាយ សុចិត្រា
៥. កីឡា សយ សុធន់
៦. កីឡាការិនី ហូរ ស្រីណុច
៧. កីឡាការិនី ឃី ម៉េងជួង
៨. កីឡាការិនី ឃន ចន្ទរ៉ូសិកា៕

Share.