ប្រវត្តិរូបសង្ខេប៖ Charles Calvino មានឈ្មោះកំណើតពេញថា Charles Calvino Hang គឺជាមនុស្សមានសមត្ថភាពនិងមានជំនាញច្រើនមុខដូចជាអ្នកជំនាញច្នៃម៉ូដសក់ អ្នកបង្កើតមាតិកាឌីជីថល ព្រមទាំងជាអ្នកចូលចិត្តចម្អិនអាហារ អ្នកអភិវឌ្ឍមុខម្ហូប និងអ្នកផលិតវីដេអូអាហារផងដែរ។ លោកមានស្រុកកំណើតនៅ Columbus រដ្ឋ Ohio សហរដ្ឋអាមេរិក។

លោក Charles Calvino Hang គឺជាបេក្ខជនមួយរូបតំណាងឱ្យ Midwest ចួលរួមប្រកួតប្រជែងក្នុងកម្មវិធីធ្វើម្ហូបបែប Reality TV របស់អាមេរិក រដូវកាលទី១៣ Master Chef របស់ពិធីករល្បីឈ្មោះលោក Gordon Ramsey។ ក្រោយបានចូលរួមជាផ្នែកមួយនៃកម្មវិធីធ្វើម្ហូបដ៏ល្បីល្បាញ Calvino បានសរសេរចំណាប់អារម្មណ៍របស់ខ្លួននៅលើបណ្ដាញសង្គម Instagram ថា៖«នៅក្នុង Midwest នេះមិនត្រឹមតែសាច់និងដំបូងបារាំងនោះទេ! រដូវកាលថ្មី! មុខថ្មី! O-H-I-O។ ខ្ញុំមានកិត្តិយសបានចូលរួមនៅក្នុងការប្រកួតធ្វើម្ហូបដ៏ធំប្រចាំតំបន់នៅឆ្នាំនេះក្នុងកម្មវិធី Master Chef កុំភ្លេចតាមដានទស្សនាកម្មវិធីនេះនៅលើប៉ុស្ដិ៍ទូរទស្សន៍ Fox ខ្ញុំប្រកួតតំណាងឱ្យ Midwest»។

លោកក៏បានប្រាប់ទស្សនាវដ្ដី 614Now ផងដែរ ពីប្រវត្តិដែលធ្វើឱ្យលោកចាប់ផ្ដើមចាប់អារម្មណ៍ចំអិនអាហារនិងក្ដីស្រលាញ់ដែលលោកមានចំពោះការចំអិនអាហារថា៖ «ខ្ញុំចាប់ផ្ដើមចំអិនអាហារតាំងពីក្មេង។ ប៉ាម៉ាក់ខ្ញុំពិតអនុញ្ញាតឱ្យពួកយើងចេញទៅលេងខាងក្រៅច្រើនទេ ដោយសារតែកន្លែងដែលយើងរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា មិនមែនជាទីតាំងល្អនោះឡើយ ដូច្នេះខ្ញុំតែងតែនៅផ្ទះមើលម៉ាក់ខ្ញុំចំអិនអាហារជារៀងរាល់ថ្ងៃក្រោយពេលចេញពីសាលា។ កាលណោះម៉ាក់តែងតែដេញខ្ញុំឱ្យចេញពីកន្លែងគាត់ធ្វើម្ហូប តែខ្ញុំមិនស្ដាប់តាមគាត់នោះឡើយ ក្រោយមកម៉ាក់ខ្ញុំបានដឹងថាខ្ញុំនឹងក្លាយជាអ្នកចំអិនអាហារដ៏ពូកែលេខមួយម្នាក់។ អ្វីដែលខ្ញុំស្រលាញ់ និងរំភើបជានិច្ចរាល់ពេលចំអិនអាហារនោះគឺ ខ្ញុំអាចបង្កើតរូបមន្តចំអិនអាហារនៅក្នុងខួរក្បាលបន្ទាប់មកធ្វើឱ្យវាក្លាយជាការពិត។ រីករាយដែលបានបង្កើតសិល្បៈតាមរយៈអាហារហើយឃើញអ្នកញ៉ាំអាហារដែលខ្ញុំធ្វើបង្ហាញទឹកមុខរីករាយនិងស្រស់បំព្រង រាល់ពេលដែលខ្ញុំលើកយកទៅជូនពួកគាត់ វាពិតជាធ្វើឱ្យខ្ញុំរំភើបជាទីបំផុត។»

Charles Calvino Hang បច្ចុប្បន្នមានអាយុ ៣៤ឆ្នាំ លោកកើតនៅឆ្នាំ១៩៨៩។ ភរិយារបស់លោកមានឈ្មោះថា Pahoua Xiong ប៉ុន្តែមិនមានអ្នកណាដឹងថាភរិយាលោកជាអ្នកណានោះឡើយ ចំណែកអ្នកទាំងពីរមានកូនឬអត់នោះក៏មិនច្បាស់នោះដែរ។ Calvino គឺជាជនជាតិដើមខ្មែរ និងមានសញ្ជាតិអាមេរិក។ អ្នកគាំទ្រលោកអាចតាមដានបន្ថែមពីជីវភាពប្រចាំថ្ងៃរបស់តាមរយៈគណនី Instagram @charlesvalvino។
សូមទស្សនាព័ត៌មានជាវីដេអូខាងក្រោមនេះ៖

