បាត់ដំបង÷ ប្រជាការពារភូមិម្នាក់បានដេកស្លាប់នៅក្នុងអង្រឹងពេលប្រចាំការ ប្រភពជាច្រើននិយាយថាអាចបណ្តាលមកជំងឺគាំងបេះដូង។

ជុំវិញករណីនេះប្រភពបានរាយការណ៍ថា ករណីខាងលើបានកើតឡើងនៅយប់ ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមទី៧ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង។ ជនរងគ្រោះមានឈ្មោះជិន មឿន ភេទប្រុស  អាយុ៣៧ឆ្នាំ រស់នៅក្នុងទី៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានមុខរបរប្រជាការពារប្រចាំភូមិខាងលើ។

តាមការស្រង់សំដីពីប្រជាការពារដូចគ្នាបានបញ្ជាក់ថា÷ នៅយប់ថ្ងៃកើតហេតុខណ:ពេលកំពុងយាមនៅគោលដៅបានសម្រាកនៅក្នុងអង្រឹងក្បែរគ្នាភ្លាមនោះគាត់បានលឺសំឡេងជនរងគ្រោះដកដង្ហើមធំឃូសៗចំនួនពីរដងហើយក៏ស្ងាត់មាត់រហូត លុះដល់ព្រឹកឡើងទើបមានការភ្ញាក់ផ្អើលឡើងតែម្តង។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ក៏ដូចជាសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារស្ទះសរសៃឈាមបណ្តាលអោយគាំងបេះដូងស្លាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.