ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល ២០២៣-២៤ (ថ្នាក់ខេត្ត) បានឈានដល់«សប្តាហ៍ទី៨»ហើយ ខណ:ក្រុមបាល់ទាត់ខេត្តព្រះសីហនុ ស្គាល់រសជាតិចាញ់ ជាលើកដំបូង ក្រោមថ្វីជើងកែប។

លទ្ធផលការប្រកួតថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣៖
ខេត្តព្រះសីហនុ ២-៣ ខេត្តកែប ការប្រកួតធ្វើឡើងនៅទីលានវិទ្យាល័យ សម្តេចឪ
ខេត្តកំពង់ស្ពឺ ២-២ ភ្នំពេញហ្គាឡាក់ស៊ី ការប្រតួតធ្វើឡើងនៅទីលានវិទ្យាល័យ កំពង់ស្ពឺ

កម្មវិធីប្រកួតថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣៖
មន្ទី អយក ខេត្តត្បូងឃ្មុំ ប៉ះ មន្ទី អយក ខេត្តកំពង់ឆ្នាំង នៅទីលានវិទ្យាល័យ ហ៊ុន សែន មេមត់
ខេត្តស្វាយរៀង ប៉ះ ខេត្តកណ្តាល នៅទីលានវិទ្យាល័យ ស្វាយរៀង ម៉ោង ១៥ៈ៣០ ដំណាលគ្នា។

បច្ចុប្បន្នមានក្រុមទាំង៥ ដែលមិនទាន់ចាញ់សោះ៖

  • ភ្នំពេញហ្គាឡាក់ស៊ី ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ស្មើ ២ ឈរកំពូលតារាងពូល ក មាន ៨ពិន្ទុ
  • ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៣ប្រកួត ឈ្នះ៣ ឈរកំពូលតារាងពូល ខ មាន ៩ពិន្ទុ
  • ក្លិបបាល់ទាត់ឈើតុំ ឆ្លងកាត់ ៣ប្រកួត ឈ្នះ៣ ឈរកំពូលតារាងពូល គ មាន ៩ពិន្ទុ
  • ខេត្តកមំពង់ធំ ឆ្លងកាត់ ៣ប្រកួត ឈ្នះ៣ ឈរកំពូលតារាងពូល ឃ មាន ៩ពិន្ទុ
  • ខេត្តមណ្ឌលគិរី ឆ្លងកាត់ ៣ប្រកួត ស្មើ៣ ឈរលេខ ៤តារាងពូល ឃ មាន ៣ពិន្ទុ។


ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) មាន​២០ក្រុមចូល​រួម​ប្រកួតប្រជែង បែងចែកជា៤ពូល៖ ក, ខ, គ, ឃ និងចាប់​ផ្ដើមដំណើរការប្រកួតពីថ្ងៃទី២៨ ខែមីនា និងគ្រោងបញ្ចប់នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣៕

Share.