ភ្នំពេញៈ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនជាតិវៀតណាមជាង ១០នាក់ ដែលបានប្រើហិង្សាព្រួតកាប់ទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២៣ ស្ថិតនៅស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ក្រោយកើតហេតុ សមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ១៤ នាក់ ប្រុស ជនជាតិវៀតណាម នឹងបានដកហូតហូតកាំភ្លើង និងកាំបិត រួមទាំងវត្ថុតាងមួយចំនួនទៀត នៅត្រង់ចំណុច វីឡាលេខ 03 Y04 នៅក្នុងបរិវេណកាស៊ីណូសៀងហៃរីសត ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀងកាលពីថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២២០២៣ ។

ប្រតិបត្តិការណ៍នរះ ក្រោមការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង លោក កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្រ្ទា និង ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ៕


អត្ថបទ៖ ចតុមុខ

