បាត់ដំបង÷ រន្ទះបាញ់កណ្តាលថ្ងៃត្រង់ សម្លាប់សត្វគោអស់ចំនួន២ក្បាលដែលកំពុងស៊ីស្មៅកណ្តាលវាលស្រែក្នុងស្រុកបាណន់ នៅវេលាម៉ោងជាង ១២:០០នាទីថ្ងៃត្រង់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នៅចំណុចវាលស្រែសួង ក្នុងភូមិសំរោង ឃុំស្នឹង  ស្រុកបាណន់ ខេត្តបាត់ដំបង។

តាមសម្តីម្ចាស់វគោឈ្មោះ រី ចិន្តា ភេទប្រុស អយុ៤៤ ឆ្នាំ នៅក្នុងភូមិ ឃុំក្បែរទីតាំងកើតហេតុ​ បានឲ្យដឹងថា មុនពេលកើតហេតុគាតើបានដឹកគោឲ្យទៅស៊ីស្មៅនៅចំណុចវាលស្រែដូចរាល់ដង បានប្រមាណជាជិតកន្លះម៉ោងអាកាសធាតុស្រាប់តែប្រែប្រួលស្រទុំធ្លាក់ខ្យល់ និងមេឃធ្លាក់រលឹមហុយៗភ្លាមនោះស្រាប់តែរន្ទះបានបាញ់យ៉ាងកក្រើកដីហើយក៏បានសម្លាប់សត្វគោជំទង់របស់គាត់អស់ចំនួន២ក្បាលតែម្តង។

ករណីរន្ទះបាញ់នេះមិនបង្កឲ្យមានការប៉ះពាល់ដល់មនុស្សឡើយក្រៅពីសត្វគោខាងលើ៕

អត្ថបទ៖ ដំបងក្រញូង

Share.