ភ្នំពេញ៖ ម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីបើកម៉ូតូវ៉ាជេងមិនប្រយ័ត្នទៅទាក់ដៃចង្កូតជាមួយរថយន្តក្រឡុកសុីម៉ង់ត៏ ដួលខ្ទាតចូលលក្រោមរថយន្តកិនស្លាប់ នៅវេលាម៉ោង៧យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវ២០១១ ខាងត្បូងផ្លូវរថភ្លើងប្រហែល១០០ម៉ែត្រ ក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ឡេង ធី ភេទប្រុស អាយុ២០ឆ្នាំក្រាស់ នៅលីវ ជនជាតិខ្មែរ មុខរបរ
ជាងបៀកថ្នាំផ្ទះ ស្នាក់នៅបន្ទប់ជួលនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ។មានស្រុកកំណើតនៅភូមិស្វាយ ឃុំធ្លោក ស្រុកត្រាំង ខេត្តតាកែវ ជាអ្នកបើកម៉ូតូនិងអ្នករងរបួសមានឈ្មោះ អាន ពុធលី ភេទប្រុស អាយុ១៩ឆ្នាំនៅលីវ ជនជាតិខ្មែរ មុខរបរជាងបៀកថ្នាំផ្ទះ ស្នាក់នៅបន្ទប់ជួលជិតគ្នា មានស្រុកកំណើតនៅភូមិស្រែស្តុក ស្រុកកន្តៀង ខេត្តពោធិ៏សាត់។ អ្នកទាំងពីជិះម៉ូតូឌុបគ្នាម៉ាកហុងដា ស្គុតពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BV.3748 ។ចំណែករថយន្តក្រឡុកសុីម៉ង់ត៏ ម៉ាកHOWO ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ5A3084អ្នកបើកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

តាមប្រភពពីបុរសម្នាក់បានឃើញហេតុការណ៏ បានប្រាប់ឲ្យដឹងថាដំបូងឡើយគាត់ឃើញ រថយន្តក្រឡុកសុីម៉ង់ត៏ បើកតាមបណ្តោយផ្លូវ២០១១ ក្នុងទឹសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានយុវជនពីរនាក់ជិះមូតូម៉ាក ស្គុតពី តាមបណ្ដោយផ្លូវ២០១១ទិសដៅពីត្បូងមកជើងស្របទឹសគ្នាបានវ៉ាជេញមិនប្រយ័ត្នក៏ទាក់ ដៃចង្កូតនិងរថយន្តក្រឡុកស៊ីម៉ង់ត៏ បណ្ដាលឲ្យដួលខ្ទាតអ្នកបើកចូលក្រោមកង់រថយន្តកិនស្លាប់និងម្នាក់ទៀតខ្ទាតចេញមកឆ្វេងរងរបួសស្រាល។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ទូច វិច្ឆិកា

