
ក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោក Hans-Dieter Flick បានរងបរាជ័យក្រោមថ្វីជើងកូឡុំប៊ី ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន VELTINS-Arena ប្រទេសអាល្លឺម៉ង់ កាលពីរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។
ទស្សនាវីដេអូហាយឡាយអាល្លឺម៉ង់ ០-២ កូឡុំប៊ី៖
៥ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅឆ្នាំ២០២៣ ឈ្នះ១ ស្មើ១ និងចាញ់៣៖
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ២-០ ប៉េរូ
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ២-៣ បែលហ្សិក
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ៣-៣ អ៊ុយក្រែន
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ មិត្តភាព ប៉ូឡូញ ១-០ អាល្លឺម៉ង់
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ០-២ កូឡុំប៊ី។

ខណ:ជើងខ្លាំងសាំបាប្រេស៊ីល របស់លោក Ramon Menezes (គ្រូបង្វឹកបណ្តោះអាសន្ន) បានប្រកួតចាញ់សេណេហ្គាល់ ក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋាន Estádio José Alvalade ទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ នាព្រឹកថ្ងៃទី២០ ខែមិថុនា។
៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិប្រេស៊ីល នៅឆ្នាំ២០២៣ ឈ្នះ១ និងចាញ់២៖
ថ្ងៃទី២៥ ខែមិនា មិត្តភាព ម៉ារ៉ុក ២-១ ប្រេស៊ីល
ថ្ងៃទី១៧ មិថុនា មិត្តភាព ប្រេស៊ីល ៤-១ ហ្គីណេ
ថ្ងៃទី២០ ខែមិថុនា មិត្តភាព ប្រេស៊ីល ២-៤ សេណេហ្គាល់៕
ទស្សនាវីដេអូហាយឡាយប្រេស៊ីល ២-៤ សេណេហ្គាល់៖

