កំពង់ស្ពឺ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ០១នាក់ នាវេលាម៉ោង១១ និង៣០នាទី នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣  ស្ថិតនៅចំណុចភូមិថ្លុកអណ្ដាស ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះ គង់ ផល្លី ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិថ្លុកអណ្ដាស ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គឺជាមុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួន។

ក្នុងប្រតិបត្តិការណ៍នេះដែរ សមត្ថកិច្ចដកហូតវត្ថុតារួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១២កញ្ចប់ (១១តូច និង១មធ្យម) ទម្ងន់ ក្រាម និងទូរស័ព្ទ ១គ្រឿង  ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ សង្គម

Share.