សិល្បៈអន្តរជាតិ៖ តារាចម្រៀង Big Pockey បានទទួលអនិច្ចកម្មហើយ ក្រោយពេលដែលលោកដួលសន្លប់នៅលើឆាកប្រគំតន្ត្រីនាទីក្រុង Texas កាលពីពេលថ្មីៗនេះ។

តារាចម្រៀងដែលមានឈ្មោះពិតថា Milton Powell វ័យ ៤៥ឆ្នាំ បានទទួលមរណភាពនៅក្នុងវ័យ៤៥ឆ្នាំ នេះបើតាមការបញ្ជាក់នៅលើគណនី Instagram របស់លោក។ «នេះគឺជាដំណឹងដ៏សោកសៅមួយដែលពួកយើងចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាពីដំណឹងនៃមរណភាពរបស់ Milton Powell ឬ Big Pockey។ លោកគឺជាមនុស្សម្នាក់ដែលក្រុមគ្រួសារ មិត្តភក្ដិ និងអ្នកគាំទ្រស្រលាញ់ចូលចិត្ត។ ពួកយើងនឹងបញ្ចេញព័ត៌មានពីជីវិតរបស់លោកដើម្បីសាធារណជនបានចូលរួមគោរពនិងរំលែកទុក្ខចំពោះការបាត់បង់លោក។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងគោរព និងមិនរំខានចំពោះក្រុមគ្រួសារសពក្នុងដំណាក់កាលដ៏លំបាកនេះ។ Big Pockey បានចូលប្រឡូកក្នុងរង្វង់សិល្បៈដំបូងកាលពីឆ្នាំ១៩៩៩ តាមរយៈការបញ្ចេញអាល់ប៊ុមចម្រៀងដែលមានចំណងជើងថា «The Hardest Pit in the Litter»។

លោកអភិបាលក្រុង Houston លោក Sylvester Turner បានបង្ហោះរំលែកទុក្ខនៅលើបណ្ដាញសង្គម Twitter របស់ខ្លួនថា «ប្រជាជននៅ Houston និងរូបខ្ញុំផ្ទាល់សូមចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារនិងមិត្តភក្ដិនៃសពចំពោះការបាត់បង់សិល្បករចម្រៀងជើងចាស់ Big Pockey។ ខណៈដែលសមាជិកនិងអ្នកគាំទ្របានបន្តនាំគ្នាបង្ហោះសាររំលែកទុក្ខនៅលើបណ្ដាញសង្គម Instagram៕
ប្រភព៖ CNN

