ក្រុមបាល់ទាត់​របស់​ខេត្ត​ស្វាយរៀង បាន​យក​ឈ្នះ​លើក​ក្រុម​ខេត្តកណ្ដាល ក្នុង​លទ្ធផល ៥-២ ពាន​រង្វាន់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល ២០២៣-២៤ (ថ្នាក់ខេត្ត) នៅ​ទី​លាន​វិទ្យាល័យ ស្វាយរៀង កាល​ពី​ល្ងាច​ថ្ងៃទី២១ មិថុនា។

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ស្វាយរៀង គឺជា​ក្រុម​ដំបូង​គេ​ដែល​រក​គ្រាប់បាល់ដោយ​ការ​ទាត់​បាល់​ប៉េ​ណាំង​ទីបានចំនួន ៤គ្រាប់។ គ្រាប់​បាល់ទាំង ៤នេះ គឺ​សុទ្ធសឹង​ជា​ការ​ទាត់​បញ្ចូល​ទី​ដោយ​ប្រធាន​ក្រុម កីឡាករ ខុម ពិសិដ្ឋ នៅនាទី១៧, ៣៩, ៤៥+៣ និង នាទីទី៧២។ ខណ: ២គ្រាប់​របស់ កណ្ដាល រកបាន​ដោយ​កីឡាករ ស៊ឹម យូណាថាន់ នាទី ១២ និងកីឡាករ សុវណ្ណ បុរីរក្ស នាទី ៤៧ (OG)។

​ប្រធាន​ក្រុម ខេត្ត​ស្វាយរៀង កីឡាករ ខុម ពិសិដ្ឋ ពាក់អាវលេខ ៦

​ក្នុងជំនួនប្រកួតថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ដូច​គ្នាមន្ទី អយក ខេត្តត្បូងឃ្មុំ បាន​យក​ឈ្នះ ៤-៣ លើមន្ទី អយក ខេត្តកំពង់ឆ្នាំង នៅទីលានវិទ្យាល័យ ហ៊ុន សែន មេមត់។ ខណ:​លទ្ធផល​ការ​ប្រកួត​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ មាន​ខេត្តព្រះសីហនុ ២-៣ ខេត្តកែប ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ទីលានវិទ្យាល័យ សម្តេចឪ និងខេត្ត​កំពង់ស្ពឺ ២-២ ភ្នំពេញហ្គាឡាក់ស៊ី ការ​ប្រតួត​ធ្វើ​ឡើង​នៅ​ទីលាន​វិទ្យាល័យ កំពង់ស្ពឺ។

ដូច​នេះ សម្រាប់​តារាង​ចំណាត់​ថ្នាក់​បណ្ដុះអាសន្ន ពាន​រង្វាន់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល ២០២៣-២៤ (ថ្នាក់ខេត្ត) មាន​៖ ភ្នំពេញហ្គាឡាក់ស៊ី ឈរកំពូលតារាង ពូល ក, ខេត្តត្បូបឃ្មុំ ឈរកំពូលតារាង ពូល ខ, ក្លិបបាល់ទាត់ឈើតុំ ឈរកំពូលតារាង ពូល គ និងខេត្តកំពង់ធំ ឈរកំពូលតារាង ពូល ឃ៕

Share.