
ក្រុមខេត្តត្បូងឃ្មុំ ឡើងឈរកំពូលតារាងជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ ចំនួន ១៥គ្រាប់ តាមពីក្រោយដោយ កំពង់ឆ្នាំង ១៤គ្រាប់ និង កំពង់ចាម ចំនួន ១២គ្រាប់ ក្នុងចំណោមគ្រាប់បាល់សរុប ១៣៣គ្រាប់ ទាំង ៣៦ប្រកួត នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត បញ្ចប់សប្ដាហ៍ទី៨។
ខណ:ក្រុមស្វាយរៀង បានបង្កើតកំណត់ត្រាថ្មីជាក្រុមដំបូងគេដែលរកគ្រាប់បាល់ដោយការទាត់បាល់ប៉េណាំងទីបានចំនួន ៤គ្រាប់ ទាត់បញ្ជូលទីដោយប្រធានក្រុម កីឡាករ ខុម ពិសិដ្ឋ នៅនាទី១៧, ៣៩, ៤៥+៣ និង នាទី៧២ ក្នុងជំនួបយកឈ្នះលើក្រុមខេត្តកណ្ដាល ក្នុងលទ្ធផល ៥-២។
ខាងក្រោមនេះ ជាតារាងចំណាត់ថ្នាក់ក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី៨៖
- អយក ត្បូងឃ្មុំ រកគ្រាប់បាលបាន ១៥គ្រាប់
- អយក កំពង់ឆ្នាំង រកគ្រាប់បាលបាន ១៤គ្រាប់
- អយក កំពង់ចាម រកគ្រាប់បាលបាន ១២គ្រាប់
- ភ្នំពេញហ្គាឡាក់ស៊ី រកគ្រាប់បាលបាន ១០គ្រាប់
- ស្វាយរៀង រកគ្រាប់បាលបាន ៩គ្រាប់
- សន្តិភាពកំពង់ធំ រកគ្រាប់បាលបាន ៩គ្រាប់
- ឈើតុំ ពោធិសាត់ រកគ្រាប់បាលបាន ៨គ្រាប់
- អយក កំពង់ស្ពឺ រកគ្រាប់បាលបាន ៦គ្រាប់
- ព្រះសីហនុ រកគ្រាប់បាលបាន ៦គ្រាប់
- ខេត្តមណ្ឌលគីរី រកគ្រាប់បាលបាន ៥គ្រាប់
- អយក សៀមរាប រកគ្រាប់បាលបាន ៥គ្រាប់
- យុវជនបាត់ដំបង រកគ្រាប់បាលបាន ៥គ្រាប់
- អធិរាជដំរីឦសាន រកគ្រាប់បាលបាន ៤គ្រាប់
- សូហ្វីយ៉ាប៉ៃលិន រកគ្រាប់បាលបាន ៤គ្រាប់
- កំពតអែហ្វស៊ី រកគ្រាប់បាលបាន ៤គ្រាប់
- កណ្ដាល រកគ្រាប់បាលបាន ៤គ្រាប់
- កែប រកគ្រាប់បាលបាន ៤គ្រាប់
- ព្រះវិហារអែហ្វស៊ី រកគ្រាប់បាលបាន ៣គ្រាប់
- បន្ទាយមានជ័យ រកគ្រាប់បាលបាន ៣គ្រាប់
- ឧត្តរមានជ័យ រកគ្រាប់បាលបាន ៣គ្រាប់
លទ្ធផល បញ្ចប់ការប្រកួតសប្ដាហ៍ទី៨៖

តារាងចំណាត់ថ្នាក់ បញ្ចប់ការប្រកួតសប្ដាហ៍ទី៨៖


