ភ្នំពេញ ៖ បុរសជាជាងដែកម្នាក់ ឡើងលើរន្ទាដើម្បីធ្វើដំបូល ស្រាប់តែរអិលជើងធ្លាក់កម្ពស់៤ម៉ែត្រ បណ្តាលឲ្យរងរបួសចង្កេះធ្ងន់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សុី នេត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក រស់នៅភូមិតាលន ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

តាមកម្មកររួមការងារជាមួយគ្នា បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ និងកម្មករម្នាក់ទៀត ដាក់រន្ទាឡើងធ្វើដំបូលឃ្លាំង ខណៈដែលកំពុងធ្វើ ស្រាប់តែជនរងគ្រោះរអិលជើងធ្លាក់ចុះមកដី បណ្តាលឲ្យរងរបួសចង្កេះ ។

ក្រោយកើតហេតុភ្លាមៗ ត្រូវបាននាំគ្នាដឹកតាមម៉ូតូកង់បីយកទៅពេទ្យ តែសភាពធ្ងន់ ក៏បានហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.