ភ្នំពេញ÷ រថយន្ដពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ក្រោយបើកស្របទិសគ្នា ហើយបុកគ្នាពេញទំហឹង នៅតាមបណ្ដោយផ្លូវទ្រុងមាន់ កាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវទ្រុងមាន់ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព៍ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ ជាជនបរទេសបើករថយន្ដមួគ្រឿងម៉ាក SSANG YONG MUSSO ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BN-0406 ធ្វើដំណើរតាមបណ្ដោផ្លូវទ្រុងមាន់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏មានបុរសម្នាក់ទៀត បើករថយន្ដមួយគ្រឿងម៉ាក HYUNDAI SANTA FE ពណ៍សរពាក់ស្លាកលេខភ្នំពេញ 2AF-7475 ធ្វើដំណើរស្របទិសគ្នា មកបុកពីក្រោយពេញទំហឹងបណ្ដាលអោយរថយន្ដបង្ករ រងការខូចខាតខ្ទិចមួយកំណាត់មុខ នឹងផ្ទុះប៉ោងសុវត្ថិភាពចំនួនពីរ ឯរថយន្ដមួយគ្រឿងទៀតរងការខូចខាតផ្នែកខាងក្រោយ តែជាសំណាងល្អមិនបង្ករ អោយមានអ្នករងរបួសនោះទេ។

This image has an empty alt attribute; its file name is image-621-1024x768.png

ក្រោយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ បានធ្វើការសម្របសម្រួលអោយភាគីទាំងពីរ ដោយភាគីរថយន្ដ HYUNDAI ព្រមសងការខូចខាត ទៅភាគីរថយន្ដ SSANG YONG ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

អត្ថបទ៖ត្រយង តូច

Share.