ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ជើង​ឯក​ថ្នាក់ខេត្ត (Hun Sen Cup) បានបញ្ចប់ការប្រកួតសប្តាហ៍ទី៨ ហើយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ខណៈអាជ្ញាកណ្តាលបានចាយកាតចេញហោប៉ៅចំនួន ១២៩សន្លឹក ស្របពេលដែលកីឡាករ ចូត វិច្ចិកា របស់ក្រុមសូហ្វីយ៉ាប៉ៃលិន គឺជាកីឡាករដែលទទួលបានកាតច្រើនជាងគេ គិតត្រឹមសប្តាហ៍ទី៨។

ខាងក្រោមនេះជាឈ្មោះកីឡាករដែលទទួលបានកាតគិតត្រឹមសប្តាហ៍ួទី៨៖
១. កីឡាករ ចូត វិច្ចិការ របស់សូហ្វីយ៉ា ខេត្តប៉ៃលិន កាតសរុប ៣សន្លឹក ក្រហម១សន្លឹក
២. កីឡាករ ជា មករា របស់ខេត្តព្រះវិហារ កាតសរុប ៣សន្លឹក ក្រហម១សន្លឹក
៣. កីឡាករ ធីម ប្រណៃ ​របស់ខេត្តកំពង់ស្ពឺ កាតសរុប ២សន្លឹក ក្រហម១សន្លឹក
៤. កីឡាករ ហុង គីមឡង របស់ខេត្តកណ្តាល កាតសរុប ២សន្លឹក ក្រហម១សន្លឹក
៥. កីឡាករ ប៊ូ និមល របស់ខេត្តកំពង់ធំ កាតសរុប ២សន្លឹក ក្រហម១សន្លឹក
៦. កីឡាករ ហេង ស្វាយ របស់ខេត្តកែប កាតសរុប ២សន្លឹក ក្រហម ១សន្លឹក
៧. កីឡាករ តុន ភារី របស់ខេត្តកណ្តាល កាតក្រហម ១សន្លឹក
៨. កីឡាករ ពៅ ឌូឌូ របស់ខេត្តស្វាយរៀង កាតក្រហម ១សន្លឹក
៩. កីឡាករ កៀង ភក្តី របស់ខេត្តស្វាយរៀង កាតសរុប ៣សន្លឹក គ្នានកាតក្រហម។

លទ្ធផលការប្រកួតសប្តាហ៍ទី៨៖

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី៨

Share.