អត្រាឆ្លងជំងឺនេះក្នុងឆ្នាំ២០២២ មានអ្នកឆ្លងថ្មីរហូតដល់១៤០០នាក់ ដែលមានការ កើនឡើង ៣០០នាក់ បើធៀបនឹងឆ្នាំ២០២១ ដែលទាមទារប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នក្នុងការការពារខ្លួនពីជំងឺអេសដ៍។

នេះជាការរំលឹករបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២៤ខែ មិថុនាឆ្នាំ២០២៣នៅពេលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅក្នុងរាជធានីភ្នំពេញនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖  អត្រាឆ្លងនេះកើតឡើងដោយសារអ្នក ស្រលាញ់ភេទដូចគ្នា ប៉ុន្តែអ្នកដែលស្រលាញ់ភេទដូចគ្នានេះ ស្រីស្រលាញ់ស្រី មិនមែន ជាបញ្ហាចោទប៉ុន្មានទេ ប៉ុន្តែអត្រាឆ្លងនេះ កើតឡើងដោយសារតែ ក្រុមស្រលាញ់ភេទ ដូចគ្នា ប្រុសនិងប្រុស។

សម្តេចប្រមុខរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា «កុំភ្លេចថា នៅកម្ពុជាមិនទាន់អស់ មេរោគ អេដស៍ទេ ដូច្នេះសូមអ្នកទាំងអស់គ្នា កុំភ្លេចខ្លួនឱ្យសោះ មិនថាស្ត្រី និងបុរសទេ ប្រសិន បើមិនទុកចិត្តប្រើវិធីការពារទៅ និយាយឱ្យចំទៅវិធីការពារគឺស្រោមអនាម័យ»។

ប្រភពពី ​អាជ្ញាធរ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍បានឲ្យដឹងថា​  តាម​ការ​ប៉ាន់ប្រមាណ​តាម​បែប​វិទ្យា​សា​ស្រ្ត​កាលពី​ឆ្នាំ​២​០​២​២​ ​គឺ​ក្នុង​ឆ្នាំ​២​០​២​៣​ ​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​សរុប​នៅ​ទូទាំង​ប្រទេស​ប្រមាណ​ជា​ ​៧​៦​,​០០០នាក់​ ​ក្នុងនោះមានអ្នកឆ្លងថ្មី​ប្រមាណ​ ​១​,​៤​០​០​នាក់​ ​។​

ក្រុមដែលប្រឈមនឹងហានិភ័យនៃការឆ្លងខ្ពស់ ​ក្រុម​បុរស​រួមភេទ​ជាមួយនឹង​បុរស​ ​ក្រុម​ស្ត្រី​បំប្លែង​ភេទ​ ​ក្រុម​អ្នក​បម្រើ​សេវា​ក​ម្សាន្ត ​អ្នកប្រើប្រាស់​គ្រឿង​ញៀន​ ​ប៉ុន្តែ​ក្រុម​បុរស​រួមភេទ​ជាមួយនឹង​បុរស​ ​មាន​អត្រា​ឆ្លង​មេរោគ​អេដស៍​មាន​អាយុ​ចន្លោះ​ពី​១​៥​ ​ទៅ​២​៤​ឆ្នាំ​៕

May be an image of 6 people and text that says 'SPM PAGE'
Share.