ក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ របស់លោក John Botioba គឺជាក្រុមទី២ ដែលកក់កៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ នៃពានរង្វាន់ KCC Pre-Season Cup 2023 ក្រោយឈ្នះឡាយហ្វ ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៨-០ នៅកីឡដ្ឋាន AIA Stadium, KMH Park។

ខណ:ក្រុមបាល់ទាត់ណាហ្គាវើលដ៍ របស់លោក ឃឹម បូរី បានកក់កៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ ក្រោយឈ្នះ២ប្រកួតជាប់គ្នា ឈរកំពូលតារាងពូល A ជាមួយ៦ពិន្ទុពេញ។

តារាងចំណាត់ថ្នាក់៖
ពូល A៖
1.ណាហ្គាវើលដ៍ មាន៦ពិន្ទុ
2.ISI ដង្កោសែនជ័យ ៣ពិន្ទុ
3.ឡាយហ្វា សូន្យពិន្ទុ
ពូល B៖
1.ព្រៃវែង ៣ពិន្ទុ
2.Tiffy Army មាន៣ពិន្ទុ
3.នគរបាលជាតិ សូន្យពិន្ទុ។

កម្មវិធីប្រកួតបន្ទាប់៖
ថ្ងៃទី២៥ ខែមិថុនា ស.ម.គ បាល់ទាត់ក្រសួងមហាផ្ទៃ ប៉ះ ព្រៃវែង វេលាម៉ោង ៦:៣០នាទី នៅកីឡដ្ឋាន AIA Stadium, KMH Park៕

Share.