ទីបំផុតពានរង្វាន់ KCC Pre-Season Cup 2023 បានបញ្ចប់វគ្គជម្រុះក្នុងពូល បន្ទាប់ពីចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៧ ខែមិថុនា នៅកីឡដ្ឋាន AIA Stadium, KMH Park ពេលនេះរកឃើញជើងខ្លាំងចំនួន៤ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ពូល A៖
1.ណាហ្គាវើលដ៍ មាន៦ពិន្ទុ
2.ISI ដង្កោសែនជ័យ ៣ពិន្ទុ
ពូល B៖
1.ព្រៃវែង ៦ពិន្ទុ
2.Tiffy Army មាន៣ពិន្ទុ

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
-១ កក្កដា ណាហ្គាវើលដ៍ ប៉ះ Tiffy Army វេលាម៉ោង ៦:៣០នាទីល្ងាច
-២ កក្កដា ISI ដង្កោសែនជ័យ ប៉ះ ព្រៃវែង វេលាម៉ោង ៦:៣០នាទីល្ងាច។

ពានរង្វាន់ KCC-Preseason Cup 2023 មាន៦ក្រុមចូល ដែលមានដូចជា៖ ណាហ្គាវើលដ៍, Tiffy Army FC, ព្រៃវែង, នគរបាលជាតិ, អាយ អេស អាយ ដង្កោសែនជ័យ និងឡាយហ្វ (Life FC) ខណ:ការប្រកួតគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣៕

Share.