
ក្រុមខេត្តត្បូងឃ្មុំ ឡើងឈរកំពូលតារាងជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ ចំនួន ១៥គ្រាប់ តាមពីក្រោយដោយ កំពង់ឆ្នាំង ១៤គ្រាប់ និង កំពង់ចាម ចំនួន ១២គ្រាប់ ក្នុងចំណោមគ្រាប់បាល់សរុប ១៣៣គ្រាប់ ទាំង ៣៦ប្រកួត នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើក ទី១៧ ថ្នាក់ខេត្ត បញ្ចប់សប្ដាហ៍ទី៨។
ខណ:ក្រុមស្វាយរៀង បានបង្កើតកំណត់ត្រាថ្មីជាក្រុមដំបូងគេដែលរកគ្រាប់បាល់ដោយការទាត់បាល់ប៉េណាំងទីបានចំនួន ៤គ្រាប់ ទាត់បញ្ជូលទីដោយប្រធានក្រុម កីឡាករ ខុម ពិសិដ្ឋ នៅ នាទី១៧, ៣៩, ៤៥+៣ និង នាទី៧២ ក្នុងជំនួបយកឈ្នះលើក្រុមខេត្តកណ្ដាល ក្នុងលទ្ធផល ៥-២។
លទ្ធផលប្រកួតថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ មន្ទី អយក ខេត្តត្បូងឃ្មុំ ៤-៣ មន្ទី អយក ខេត្តកំពង់ឆ្នាំង នៅទីលានវិទ្យាល័យ ហ៊ុន សែន មេមត់
លទ្ធផលប្រកួតថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ខេត្តស្វាយរៀង ៥-២ ខេត្តកណ្តាល នៅទីលានវិទ្យាល័យ ស្វាយរៀង
លទ្ធផលការប្រកួតថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ ២-៣ ខេត្តកែប ការប្រកួតធ្វើឡើងនៅទីលានវិទ្យាល័យ សម្តេចឪ
លទ្ធផលការប្រកួតថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ខេត្តកំពង់ស្ពឺ ២-២ ភ្នំពេញហ្គាឡាក់ស៊ី ការប្រតួតធ្វើឡើងនៅទីលានវិទ្យាល័យ កំពង់ស្ពឺ


