ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល ២០២៣-២៤ (ថ្នាក់ខេត្ត) បានឈានដល់«សប្តាហ៍ទី៩»ហើយ ខណ:ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ នឹងត្រូវប៉ះ ខេត្តបន្ទាយមានជ័យ នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន វេលាម៉ោង ៣:៣០នាទី។

បច្ចុប្បន្នក្លិបបាល់ទាត់ខេត្តឈើតុំ ខេត្តពោធិ៍សាត់ មិនទាន់ចាញ់ម្តងណាឡើយ ពោលគឺឆ្លងកាត់ ៣ប្រកួត ឈ្នះទាំង៣ មាន៩ពិន្ទុពេញ ឈរកំពូលតារាងពូល «គ» បណ្តោះអាសន្ន។

ខាងក្រោមនេះគឺជាក្រុមទាំង៥ ដែលមិនទាន់ចាញ់សោះ៖

  • ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៤ប្រកួត ឈ្នះ៤ ឈរកំពូលតារាងពូល ខ មាន ១២ពិន្ទុ
  • ក្លិបបាល់ទាត់ឈើតុំ ឆ្លងកាត់ ៣ប្រកួត ឈ្នះ៣ ឈរកំពូលតារាងពូល គ មាន ៩ពិន្ទុ
  • ខេត្តកំពង់ធំ ឆ្លងកាត់ ៣ប្រកួត ឈ្នះ៣ ឈរកំពូលតារាងពូល ឃ មាន ៩ពិន្ទុ
  • ភ្នំពេញហ្គាឡាក់ស៊ី ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ស្មើ២ ឈរកំពូលតារាងពូល ក មាន ៨ពិន្ទុ
  • ខេត្តមណ្ឌលគិរី ឆ្លងកាត់ ៣ប្រកួត ស្មើ៣ ឈរលេខ ៤តារាងពូល ឃ មាន ៣ពិន្ទុ

កម្មវិធីប្រកួតសប្តាហ៍ទី៩៖

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី៨៖

Share.