កម្មវិធីប្រកួតសប្តាហ៍ទី៩៖

ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល ២០២៣-២៤ (ថ្នាក់ខេត្ត) បានឈានដល់«សប្តាហ៍ទី៩»ហើយ ខណ:សមាគមកីឡាខេត្តមណ្ឌលគិរី នឹងត្រូវប៉ះ ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ នៅទីលានបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ វេលាម៉ោង ៣:៣០នាទី។

បច្ចុប្បន្នក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ ឆ្លងកាត់ ៣ប្រកួត ឈ្នះ៣ មិនទាន់ស្គាល់រសជាតិចាញ់ ឈរកំពូលតារាងពូល «ឃ» មាន៩ពិន្ទុ ខណ: សមាគមកីឡាខេត្តមណ្ឌលគិរី ឆ្លងកាត់ ៣ប្រកួត ស្មើ៣ មិនដែលឈ្នះ និងមិនដែលចាញ់ ឈរលេខ ៤តារាងពូល «ឃ» មាន៣ពិន្ទុ។

ខាងក្រោមនេះគឺជាក្រុមទាំង៥ ដែលមិនទាន់ចាញ់សោះ៖

  • ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៤ប្រកួត ឈ្នះ៤ ឈរកំពូលតារាងពូល ខ មាន ១២ពិន្ទុ
  • ក្លិបបាល់ទាត់ឈើតុំ ឆ្លងកាត់ ៣ប្រកួត ឈ្នះ៣ ឈរកំពូលតារាងពូល គ មាន ៩ពិន្ទុ
  • ខេត្តកំពង់ធំ ឆ្លងកាត់ ៣ប្រកួត ឈ្នះ៣ ឈរកំពូលតារាងពូល ឃ មាន ៩ពិន្ទុ
  • ភ្នំពេញហ្គាឡាក់ស៊ី ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ស្មើ២ ឈរកំពូលតារាងពូល ក មាន ៨ពិន្ទុ
  • ខេត្តមណ្ឌលគិរី ឆ្លងកាត់ ៣ប្រកួត ស្មើ៣ ឈរលេខ ៤តារាងពូល ឃ មាន ៣ពិន្ទុ៕

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី៨៖

Share.