ភ្នំពេញ៖ យុវជនមួយក្រុម ទេីបតែចេញពីកម្មវិធី ខួបកំណើត មិត្តភក្តិ នៅកោះពេជ្រ បានជិះម៉ូតូប្រដេញគ្នាជាច្រើន ម៉ូតូក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុច ស្តុបវិទ្យាល័យ ព្រះយុគន្ធរ ជាប់ស្តុបក្រហម ព្យាយាមជិះទៅមុខ ក៏ជ្រុលទៅបុក នឹងរថយន្តបើកឆ្លងស្តុបពេញទំហឹង បណ្តាលយុវជនម្នាក់ស្លាប់ នឹងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះ កេីតឡេីងនៅវេលាម៉ោង ២២:០០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅបណ្តោយផ្លូវ ព្រះសីហនុ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីត គេបានឃើញ យុវជនមួយក្រុម ជិះម៉ូតូជិត២០គ្រឿង ជិះប្រសាចពេញផ្លូវ នឹងប្រដេញគ្នាក្នុងល្បឿន ទិសដៅចេញពី រង្វង់មូលវិមានឯករាជ្យ មកស្តុប គីរីរម្យ ស្រាប់តែមកដល់ចំណុចកេីតហេតុ មានម៉ូតូមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ: 1CJ: 7431 ឆ្លងមិនផុតក៏ស្រាប់តែ មកបុកចំផ្នែក រថយន្តខាងមុខ ម៉ាក Toyota Camery ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2AP: 2593 បេីកឆ្លងស្តុបអាទិភាព ពណ៌បៃតង បណ្តាលអោយយុវជនម្នាក់ ហោះផ្លោងជាង ៥០ម៉ែត្រ បាក់កស្លាប់ ឯម្នាក់ទៀតរងរបួសធ្ងន់បាក់ជេីង។


យុវជនដែលបាត់បងជីវិតមានឈ្មោះ សូ សំណាង មានអាយុ១៤ឆ្នាំ មុខរបបនៅផ្ទះ ទីលំនៅស្នាក់នៅ បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ នឹងអ្នករងរបួសមាន ឈ្មោះ លីន អាយុ១៧ឆ្នាំ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក ខណ្ឌ៧មករា ចុះមកដល់ទីតាំងកេីតហេតុ ធ្វើការវាល់វែង រួចនាំយករថយន្ត រួមទាំងម៉ូតូ ទៅរក្សាទុករង់ចាំការដោះស្រាយតាមនិតិវិធីផ្លូវច្បាប់។ ចំំណែកឯកសពប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Share.