សិល្បៈជាតិ៖ តារាសម្ដែង បវរកញ្ញា និងតារា TikTok ចំនួន ១២ ត្រូវបានលោកស្រី អ៊ឹម សុគន្ធា អគ្គនាយិកាក្រុម KH7 ប្រកាសឱ្យក្លាយជា BA ក្នុងការផ្សព្វផ្សាយផលិតរបស់ក្រុមហ៊ុនជិត ២០ មុខ កាលពីរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣។
នៅក្នុងនោះមានដូចជា កញ្ញា FaFa កញ្ញា ហេង រិនសុម៉ាលីតា កញ្ញា ហង្ស សូរិយ៉ាន់ កញ្ញា ហេង និស្ស័យ កញ្ញា ម៉ានីតា កញ្ញា ម៉ាក់ ល័ក្ខ កញ្ញា សារ៉ា កញ្ញា ណាត់ ស្រីនាថ កញ្ញា សូ ហ្វៀរ៉ា កញ្ញា អឿន ម៉ូលីកា កញ្ញា ម៉ីម៉ី និងលោក សុវណ្ណ ចុងគុក ។
សូមជម្រាបផងដែរថា នេះគឺជាជំហានជោគជ័យថ្មីមួយ និងជាជំហ៊ានដំបូងដែលក្រុមហ៊ុន H.K.7 បានប្រកាសពី BA របស់ខ្លួនក្នុងចំនួនច្រើននាក់ សម្រាប់ការប្រជែងនៅលើទីផ្សារផង និងដើម្បីបង្ហាញឱ្យឃើញកាន់តែច្បាស់ថា សក្កានុពលរបស់ក្រុមហ៊ុនដែលបានបង្កើនការទុកចិត្ត គុណភាពទទួលស្គាល់ត្រឹមត្រូវនៅក្នុងវិស័យផលិតផលថែសម្រស់ក្នុងប្រទេសកម្ពុជា។ H.K.7ហ្វេនតារា ចង់ស្អាតដូចតារា សូមប្រើ H.K.7 ៕
ដើម្បីច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូនេះ ៖













