No photo description available.

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ លោក វិន សុធារ៉ា ដែលត្រូវជាឪពុកបង្តើតរបស់កីឡាករ អាត អូនតូច បានបង្ហោះរូបភាព១សន្លឹក ក្នុងគណនីហ្វេសបុក របស់លោកហើយបានសរសេរពាក្យបែបនេះ«ឪពុកចង់ឃេីញវត្តមានកូនជួយក្រុមណាស់​ តែពេលនេះកូនបានត្រឹមឈរលេីកទឹកចិត្តក្រុម ព្រៃវែង ធ្វេីបានល្អ ទោះកាលៈទេសៈបែបណាក៏ពុកនៅក្បែកូនជានិច្ច»។

មូលហេតុដែលកីឡាករ អាត អូនតូច ខ្សែបម្រើរការពាររូបនេះ មិនមានវត្តមានលេងឱ្យក្លិបបាល់ទាត់ខេត្តព្រៃវែង ព្រោះរូបគេកំពុងមានបញ្ហារបួសសរសៃជង្គង់ (UCL) អំឡុងការប្រកួតរវៀងក្រុមបាល់ទាត់ខេត្តព្រៃវែង ប្រកួតទល់និងក្រុមគិរីវង់សុខសែនជ័យ ក្នុងពានរង្វាន់ Cambodian League Cup កាលពីខែកុម្ភៈ ឆ្នាំ២០២៣ នៅពេលនោះរូបគេបានប៉ះទង្គិចជាមួយកីឡាករ ម៉ន វណ្ដា របស់ក្រុមគិរីវង់សសុខសែនជ័យ។

សូមបញ្ជាក់ថាបច្ចុប្បន្ននេះ បញ្ហារបួសរបស់កីឡាករ អាត អូនតូច មានលក្ខណៈប្រសើរឡើងច្រើនគួរឲ្យកត់​សម្គាល ស្របពេលដែលកីឡាករវ័យក្មេងរូបនេះបានទទួលសេវាកម្មព្យាបាលភ្លាមៗ ក្រោយមានបញ្ហារបួសអំឡុងការប្រកួត កាលពីពេលកន្លងទៅ។

May be an image of 8 people, people standing, people playing American football and grass

ដោយឡែកសម្រាប់ក្រុមបាល់ទាត់ខេត្តព្រៃវែង បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ KCC-Pree Section Cup 2023 ក្រោយយកឈ្នះលើក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ ដោយលទ្ធផល ២-០ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
-១ កក្កដា ណាហ្គាវើលដ៍ ប៉ះ Tiffy Army វេលាម៉ោង ៦:៣០នាទីល្ងាច
-២ កក្កដា ISI ដង្កោសែនជ័យ ប៉ះ ព្រៃវែង វេលាម៉ោង ៦:៣០នាទីល្ងាច៕

Share.