បញ្ចប់​សប្ដាហ៍ទី៨ នៃ​ពាន​រង្វាន់​សម្តេច​អគ្គម​ហាសេនា​បតី​តេ​ជោ ហ៊ុន សែន លើក ទី១៧ ថ្នាក់ខេត្ត មាន​គ្រាប់បាល់ទាត់​បញ្ចូល​ទី​គ្នាទៅវិញទៅមក ២៣គ្រាប់ ក្នុង​នោះក្រុមខេត្តត្បូងឃ្មុំ ឡើង​ឈរ​កំពូល​តារាងជាក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ ចំនួន ១៥​គ្រាប់ តាម​ពី​ក្រោយដោយ កំពង់ឆ្នាំង ១៤គ្រាប់ និង កំពង់ចាម ចំនួន ១២គ្រាប់​ ក្នុង​ចំណោម​គ្រាប់​បាល់​សរុប ១៣៣គ្រាប់ ទាំង ៣៦ប្រកួត បញ្ចប់សប្ដាហ៍ទី៨។

មុនប្រកួត​សប្ដាហ៍​ទី៩ នៅ​រសៀលនេះ មកចាប់​អារម្មណ៍​តំណត់ត្រា​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​ពានរង្វាន់​មួយនេះ៖

  • អយក ត្បូងឃ្មុំ ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ ១៥គ្រាប់ ក្នុង​ចំណោម​គ្រាប់​បាល់សរុប ១៣៣គ្រាប់
  • ក្រុមចំនួន ៥មិនទាន់​ស្គាល់ពាក្យថាចាញ់ ឆ្លងកាត់សប្ដាហ៍ទី៨ មាន៖ ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តត្បូងឃ្មុំ, ក្លិបបាល់ទាត់ឈើតុំ, ខេត្តកំពង់ធំ និងខេត្តមណ្ដល់គិរី
  • កីឡាករ ញ៉ែម ស្លែម៉ាន របស់ភ្នំពេញហ្គាឡាក់ស៊ី និងកីឡាករ ស៊ំ ព្រហស្បតិ៍្តសិទ្ធ របស់កំពង់ធំ រក្សា Clean Sheets បាន​ ២លើកដូចគ្នា ក្នុងចំណោមសរុប ១២លើក
  • វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ប្រកួតបាន ២លើក មានចំនួនអ្នកចូលទស្សនាផ្ទាល់ ៣៩៤៨នាក់ ខណ:ទីលានឈើតុំ ប្រកួតបាន ២លើកមានអ្នកចូលទស្សនាផ្ទាល់ច្រើនជាគេ ៣ ៧២០នាក់ ឆ្លងកាត់ ៣៦ប្រកួត មានអ្នកទស្សនាផ្ទាល់សរុប ២ ១៧៤៣នាក់
  • កីឡាករ ភឹម ចាន់វិសុទ្ធ របស់ភ្នំពេញហ្គាឡាក់ស៊ី រកគ្រាប់បាល់បានច្រើនជាងគេ ចំនួន ៦គ្រាប់ ក្នុង​ចំណោម​គ្រាប់បាល់សរុប ១៣៣គ្រាប់
  • សូហ្វីយ៉ាប៉ៃលិន ជាក្រុម​ដែល​ទទួលបានកាតពិន័យច្រើនជាងគេ ចំនួន ១៤កាត ក្រហម១ ក្នុងចំណោមកាតសរុប ចំនួន ១២៩កាត
  • ចូត វិច្ឆិកា របស់សូហ្វីយ៉ាប៉ៃលិន ជាកីឡាករតែម្នាក់​ទទួលបានកាតពិន័យច្រើនជាងគេ ចំនួន ៤កាត ក្រហម១ ក្នុងចំណោមកាតសរុប ចំនួន ១១៩កាត
  • អាជ្ញាកណ្ដាល ស៊ន រីហ្សែល ដឹកនាំបាន ២ប្រកួត ចាយកាតច្រើនជាងគេ ចំនួន ១៥កាត ក្រហម ១ ក្នុងចំណោមកាតសរុប ចំនួន ១១៩កាត៕

Share.