ប្រកួត​ពានរង្វាន់ Tiger Futsal Cup 2023 បាន​បញ្ចប់​ការប្រកួតដំណាក់កាលទី១ សប្តាហ៍ទី១ កាល​ពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០​២៣ ក្រុម​ទាំង​អស់​បាន​ស៊ុត​បញ្ចូល​ទី​គ្នា​ទៅ​វិញ​ទៅ​មក​ចំនួន ១១២គ្រាប់។

ខណ:ការប្រកួតកាល​ពី​ថ្ងៃទី ២៤-២៥ មិថុនា សប្ដាហ៍ទី១៖

យោង​តាម​ប្រភព​ពី​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ដំណាក់​កាល​ទី១ ប្រកួត​ពានរង្វាន់ Tiger Futsal Cup 2023 និង​ធ្វើ​ការ​ជ្រើសរើស ៦ក្រុម​ដើម្បី​​ចូល​រួមលេង​នៅ​ដំណាក់​កាល​ទី២។ អ្វី​ដែល​សំខាន់​គឺ​ការ​ប្រកួត​នេះ​ ដើម្បី​ជ្រើសរើស​ក្រុម​ជម្រើសជាតិ ទៅ​ចូល​រួម​ការ​ប្រកួត​វគ្គជម្រុះ 2024 AFC Futsal Asian Cup។

ខណ: ការ​ចាប់​ពូល​បាន​ធ្វើ​រូច​រាល់​ហើយ នៅ​រសៀល​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដោយ​ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​នៅ​ក្នុងពូល G ជាមួយអ៊ូបេគីស្ថាន, អ៊ីរ៉ាក់ និង​ម៉ា​ឡេស៊ី ។

ព្រឹត្តិការណ៍ ប្រកួតជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី AFC Futsal Asian Cup 2024 ធ្វើ​ឆ្នាំនេះ​ដោយ​ក្រុមចូល​រួម​ចំនួន ​៣១ ត្រូវ​​ចាប់​ចូល​តាម​ពូល​នីមួយៗ ដើម្បីប្រកួត​ជម្រុះ ស្វែង​រក​ក្រុម​ខ្លាំង​ចំនួន​ ១៦​ឡើង​ទៅ​ជុំ​បន្ត​ស្វែង​រក​ជើង​ឯក៕

Share.