ព្រៃវែង ៖ ស្ត្រី២នាក់ម្តាយកូនត្រូវភ្លើងឆេះស្លាប់ក្នុងខ្ទមកំសត់ដែលកំពុងរស់នៅ កាលពីវេលាម៉ោង៩ និង ២០ នាទីយប់ ថ្ងៃ ទី ២៤ ចែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ហើយនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះត្រូវបានអង្គការ CPU ការពារកុមារ អង្គការស្រាវជ្រាវផ្សេងទៀត រួមជាមួយកម្លាំងជំនាញ កោសលវិច័យ ក្រសួងមហាផ្ទៃ ស្នងការខេត្ត បើកការស៊ើបអង្កេត ស្រាវជ្រាវរកឃើញភស្តុតាងមួយចំនួន ពាក់ព័ន្ធទៅនឹងអំពើឃាតកម្ម។

ជនរងគ្រោះមានឈ្មោះ ប៉យ យឹម អាយុ៣៨ ឆ្នាំ ជាស្ត្រីមេម៉ាយ និង កូនប្រុស ឈ្មោះ ប៉យ ចាន់ អាយុ ២ ខួប ក្នុងជីវភាពក្រីក្រ តោកយ៉ាក រកអង្កច្រកឆ្នាំ សឹងមិនបានផង រស់នៅចំណុចកើតហេតុទាំង២នាក់ម្តាយកូនតូច សូម្បីតែភ្លើងអគ្គិសនីក៏គ្មានប្រើប្រាស់ផង។

This image has an empty alt attribute; its file name is image-739.png

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅយប់កើតហេតុ ខណៈដែលជនរងគ្រោះ២នាក់ម្តាយកូន កំពុងដេកលង់លក់ ស្រាប់តែភ្លើងឆេះខ្ទម សន្ធោសន្ធៅឡើង រត់ចេញមិនរួច បណ្តាលឲ្យស្លាប់ក្នុងភ្នក់ភ្លើង ទាំងមិនទាន់ដឹងមូលហេតុ ។

ជុំវិញការស្លាប់របស់ស្ត្រី២នាក់កូនប្រុសខាងលើ មើលទៅហាក់បីដូចជាមិនបនរក្រតីរហូតមកដល់ពេលនេះ ត្រូវបានអង្គការCPU ការពារកុមារ និងអង្គការស្រាវជ្រាវផ្សេងទៀត រួមជាមួយកម្លាំងសមត្ថកិច្ច ជំនាញ ចុះ ស្រាវជ្រាវ នៅ កន្លែង កើតហេតុ រកឃើញភ្តុតាងមួយចំនួនហើយ សន្និដ្ឋានទៅលើអំពើឃាតកម្ម៕

អត្ថបទ៖ តាតុងសែនជ័យ

Share.