ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ ចាញ់ជាលើកដំបូងក្នុងលទ្ធផល ២-៣ ក្រោមថ្វីជើងខេត្តបន្ទាយមានជ័យ នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល ២០២៣-២៤ (ថ្នាក់ខេត្ត) គិតត្រឹមសប្តាហ៍ទី៩។

ខណ:ខេត្តឧត្ដរមានជ័យ ចែកគ្នាម្នាក់១ពិន្ទុជាមួយ យុវជនខេត្តបាត់ដំបង ក្រោយប្រកួតស្មើគ្នាក្នុងលទ្ធផល ៤-៤ នៅទីលានវិទ្យាល័យ តេជោ សែន សំរោង។

ក្រោយឈើតុំ ខេត្តពោធិ៍សាត់ចាញ់ ដូច្នេះក្រុមទាំង៤ ដែលមិនទាន់ស្គាល់រសជាតិចាញ់៖

  • ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៤ប្រកួត ឈ្នះ៤ ឈរកំពូលតារាងពូល ខ មាន ១២ពិន្ទុ
  • ខេត្តកំពង់ធំ ឆ្លងកាត់ ៣ប្រកួត ឈ្នះ៣ ឈរកំពូលតារាងពូល ឃ មាន ៩ពិន្ទុ
  • ភ្នំពេញហ្គាឡាក់ស៊ី ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ស្មើ២ ឈរកំពូលតារាងពូល ក មាន ៨ពិន្ទុ
  • ខេត្តមណ្ឌលគិរី ឆ្លងកាត់ ៣ប្រកួត ស្មើ៣ ឈរលេខ ៤តារាងពូល ឃ មាន ៣ពិន្ទុ។

កម្មវិធីប្រកួតបន្ទាប់នៅ​ថ្ងៃ​ទី២៨ មិថុនា ឆ្នាំ២០២៣៖
-ខេត្តរតនគិរី ប៉ះ ព្រះវិហារ នៅទីលានបុរីកម្មករ៤ (កាចាញ) វេលាម៉ោង ៣:៣០នាទីរសៀល។

រីឯជំនួប​ប្រកួតរវាង ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ ប៉ះ​សមាគមកីឡាខេត្តមណ្ឌលគិរី សប្ដាហ៍​ទី៩ នៅ​ថ្ងៃ​ទី២៨ មិថុនា នៅទីលាន​បឋមសិក្សា ហ៊ុន សែន សែនមនោរម្យ ត្រូវបាន​ខាង​គណៈកម្មការរៀបចំការប្រកួតប្រាប់ថា ការប្រកួតនេះត្រូវលើកពេលទៅប្រកួតនៅថ្ងៃក្រោយ៕

Share.