ក្លិបអ្នកមានបុណ្យ FC Barcelona បានប្រកាសនាំយកខ្សែបម្រើ Ilkay Gundogan ពីមេឃខៀវ Man City ដោយគ្មានតម្លៃខ្លួន (Free Agent) ក្រោយផុតកិច្ចសន្យា ពោលគឺ១៦ថ្ងៃបន្ទាប់ពីឈ្នះពាន UEFA Champions League រដូវកាល ២០២២-២៣។

ភ្លាមៗនោះលោក Pep Guardiola ក៏បានចុះហត្ថលេខានាំយកខ្សែបម្រើពីតោខៀវ Chelsea កីឡាករ Mateo Kovacic ក្នុងតម្លៃ ២៥លានផោន ជាមួយកិច្ចសន្យារយៈពេល ៤ឆ្នាំ ដើម្បីជំនួសកៅអី Gundogan ម្ចាស់អាវលេខ៨។

Mateo Kovacic ចូលរួមជាមួយ Chelsea ដំបូងនៅឆ្នាំ ២០១៨ ក្នុងនាមជាកីឡាករខ្ចីជើងពី​ Real Madrid និងទិញផ្តាច់នៅឆ្នាំ ២០១៩ ក្នុងតម្លៃ ៣០លានផោន បង្ហាញខ្លួនសរុប ១៤២ប្រកួត ឈ្នះពាន ៤គ្រឿង។

ក្លិបបាល់ទាត់ Manchester City បានគ្រងជើងឯក UEFA Champions League រដូវកាល ២០២២-២៣ ក្រោយឈ្នះ Inter Milan ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Atatürk Olympic ទីក្រុង Istanbul ប្រទេសតួកគី បន្ទាប់ចាយពេល​ ៦៨ឆ្នាំទើបអាចឈ្នះពាននេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត៕

Share.