TAEIL MOON សមាជិក​ក្រុម​ចម្រៀង​បុរស​មក​ពី​កូរ៉េ​ខាង​ត្បូង​ NCT បាន​បំបែក​កំណត់ត្រា​ឯតទគ្គកម្ម​ពិភពលោក​ដោយ​មាន​ចំនួន​ Follower នៅ​លើ​ IG គ្រប់​១​លាន​គណនី​​លាន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​។​

គណនី​ IG របស់​លោក​ដែល​មាន​ឈ្មោះ​ថា​ mo.on_air ត្រូវ​បាន​ប្រកាស​នៅ​លើ​ App bubble ហើយ​ត្រូវ​បាន​ហ្វេន​​ប្រមូល​គ្នា​ទៅ​តាម​ Follow គណនី​របស់​ TAEIL គ្រប់​លេខ​៧​ខ្ទង់​ត្រឹម​រយៈ​ពេល​១​ម៉ោង​និង​៤៥​នាទី​ប៉ុណ្ណោះ​ ក្រោយ​លោក​បាន​ធ្វើ​ការ​ផុស​ជា​លើក​ដំបូង​នៅ​លើគណនី​នេះ​។

​នៅ​ក្នុង​នោះ​បុគ្គល​ល្បី​កម្រិត​ពិភពលោក​ដែល​ធ្លាប់​បង្កើត​កំណត់ត្រា​ឯតទគ្គកម្ម​ពិភពលោក​​ដូច​គ្នា​នេះ​ដែរ​​គឺ​អ្នក​សារព័ត៌មាន​និង​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ Sir David Attenborough ដែល​បាន​បង្កើត​គណនី​ IG នៅ​អាយុ​៩៤​ឆ្នាំ​​ដោយ​ចាប់​ផ្ដើម​លេង​ដំបូង​នៅ​ខែ​​កញ្ញា​ឆ្នាំ​២០២០ ដែល​គណនី​នេះ​បង្កើត​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​បញ្ហា​បំរែបំរួល​អាកាសធាតុ​។

បុគ្គល​ទីពីរ​ដែល​បាន​បំបែកម​កំណត់​​គឺ​តារា​សម្ដែង​ដ៏​ល្បីល្បាញ​ Jennifer Aniston ដែល​បាន​បង្កើត​គណនី​ចូល​រួម​ក្ន​ុង​បណ្ដាញ​សង្គម​ IG នៅ​ខែ​តុលា​ឆ្នាំ​២០២០ ហើយ​បង្កើត​បំបែក​កំណត់​ត្រា​ឯតទគ្គកម្ម​ពិភពលោក​ដោយ​មាន​ចំនួន​ Follower គ្រប់​១លាន​គណនី​​ក្នុង​រយៈ​ពេល​ ៥​ម៉ោង​ និង​ ១៦​នាទី​។ បន្ត​មក​ទៀត​ លោក​ Rupert Grint តារា​សម្ដែង​ពី​ភាពយន្ត​ជា​ស៊េរី​ Harry Potter ដែល​ធ្លាប់​បង្កើត​ឯតទគ្គកម្ម​ Follower លើ​ IG រយៈ​ពេល​ ៤​ម៉ោង និង​ ១​នាទី​នៅ​ពេល​បង្កើត​គណនី​ IG ដំបូង​កាល​ពី ​​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ ដើម្បី​ប្រកាស​ដំណឹង​​កំណើត​កូន​ស្រី​។

តារា​បាល់​ទាត់​ដ៏​ល្បី​ David Beckham ុ Pope Francis និង Meghan ភរិយា​របស់​ព្រះអង្គម្ចាស់​ Harry នៃ​​ចក្រភព​អង់គ្លេស​ក៏​បាន​​ជាប់​ក្នុង​កំណត់​ត្រា​ឯតទគ្គ​កម្ម​ប្រភេទ​ដូច​គ្នា​នេះ​ដែរ​។

Jennifer Aniston

ងាក​មក​ TAEIL ម្ចាស់​កំណត់​ត្រា​ឯតទគ្គ​កម្មពិភពលោក​ថ្មី​បាន​ Follow ត្រឹម​តែ​គណនី​ ៧​ប៉ុណ្ណោះ​ ដែល​គណនី​ទាំង​៧​នោះ​គឺ​ជា​សមាជិក​រួម​ក្រុម​ NCT របស់​ខ្លួន​។ ក្រុម​ NCT បាន​បញ្ចេញ​សកម្មភាព​សិល្បៈ​ដំបូង​ក្នុង​ឆ្នាំ​២០១៦ ដោយ​ពេល​នេះ​ TAEIL ស្ថិត​ក្នុង​ផ្នែក​មួយ​នៃ NCT U និង NCT 127។

​អាល់​ប៊ុម​របស់​ NCT 127 ដែល​បាន​ចេញ​លក់​កាល​ពី​ខែ​មីនា​ឆ្នាំ​២០២០ ស្ថិត​នៅ​លើ​តារា​ង​ Billboard 200 ឬ​និយាយ​ដោយ​ងាយ​ថា​បទ​បម្រៀង​របស់​ក្រុម​នេះ ​ជាប់​ជា​បទ​ចម្រៀង​ពេញ​និយម​​ក្នុង​ចំណោម​​បទ​ចម្រៀង​ ២០០​បទ​ នៅ​លើ​តារា​ង​ចាត់​ចំណាត់​ថ្នាក់​បទ​ចម្រៀង​​ Billboard រយៈ​ពេល​ ១០​សប្ដាហ៍​ ហើយ​ក្រោយមក​បាន​ឡើង​រហូត​ដល់​ Top5 ឬ​លំដាប់​ទី​៥​ នៃ​តារា​ង​​ចាត់​ចំណាត់​ថ្នាក់​បទ​ចម្រៀង​ដ៏​ពេញ​និយម​កម្រិត​ពិភពលោក​ ខណៈ​អាល់ប៊ុម​ពេញ​ទីពីរ​របស់​ NCT ដែល​មាន​ឈ្មោះ​ថា​ RESONANCE បាន​ចេញ​លក់​ក្នុង​​ឆ្នាំ​ជាមួយ​គ្នា​តែ​នៅ​ខែ​តុលា​បាន​បង្កើត​កំណត់​ត្រា​លក់​ដាច់​២លាន​អាល់ប៊ុម​។

NCT 127 Sub units

ត្រឹម​ឆ្នាំ​ ២០២១​ នេះ​ ក្រុម​ NCT មាន​សមាជិក​ចំនួន​ ២៣​នាក់​ ដោយ​ចេញ​អាល់​ចំនួន​៧ ក្នុង​នោះ​មាន​ពីរ​បាន​ឡើង​ដល់​ Top10 នៃ​តារា​ង​ចាត់​លំដាប់​ថ្នាក់ Billboard 200 នៅ​សហរដ្ឋអាមេរិក​។

គួរ​ដឹង​ដែរ​ថា TAEIL មាន​ឈ្មោះ​ពិត​ Moon Tae IL ​កើត​នី​ថ្ងៃ​ទី​១៤ ខែ​មិថុនា​ ឆ្នាំ​១៩៩៤ មាន​កម្ពស់​១,៧៥ សង់​ទីម៉ែត្រ​ មាន​ឈាម​ប្រភេទ​ ០ ​មាន​ដើម​កំណើត​កើត​នៅទីក្រុង ​សេអ៊ូល​ សាធារណរដ្ឋ​កូរ៉េខាង​ត្បូង​ និង​ មាន​ប្អូន​ស្រី​ម្នាក់​អាយុ​នប្អូន​គេ​ចំនួន​ ៣​ឆ្នាំ​៕

Telegram-Troryorng


Share.