សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធនេះ បានបញ្ជាឲ្យរាយសំណាញ់មេឃនិង បាញ់ទម្លាក់ដ្រូនដែលបន្តហោះចូលក្នុងទឹកដីកម្ពុជា។ក្នុងនោះសម្តេចបានប្រកាសផ្តល់រង្វាន់ចំនួន២០ម៉ឺន ដុល្លារដល់អង្គភាពណាដែលបានបាញ់ទម្លាក់ដ្រូនដែលនៅតែបំពាន់ហោះចូលក្នុងទឹកដីកម្ពុជានេះ។

បទបញ្ជារបស់សម្តេចតេជោនេះ ធ្វើឡើងបន្ទាប់ពីសម្តេចបានទទួលព័ត៌មានថា នៅយប់ថ្ងៃទី២៧ខែមិថុនា ឆ្នាំ ២០២៣មានដ្រូនបន្តហោះចូលក្នុងប្រទេសកម្ពុជាចំនួន៥គ្រឿងបន្ថែមទៀតក្នុងភូមិសាស្ត្រស្រុកកោះញែក។

សម្តេចតេជោថែមទាំងបានព្រមានដកមេបញ្ជការកងយោធភូមិភាគទី១ ដែលប្រចាំការនៅស្រុកកោះញែក ផងដែរ បន្ទាប់ពីកងកម្លាំងរបស់អង្គភាពដែលឈរជើងនៅទីនោះមិនបានបាញ់ទម្លាក់គ្រឿង៕

អត្ថបទ៖ត្រយង

Share.