សិល្បៈអន្តរជាតិ៖ ក្ដៅៗកាលពីពេលថ្មីៗនេះ តារាចម្រៀង C-Pop របស់ចិន Cai XuKun បានបែកធ្លាយដំណឹងថាលោកបានធ្វើឱ្យនារីម្នាក់មានទម្ងន់ក្រោយមានទំនាក់ទំនងបែបស៊ីជម្រៅជាមួយគ្នាមួយយប់ ដោយក្រោយមកលោកបានសុំឱ្យនារីម្នាក់នោះរំលូតកូនចេញ។ រឿងអាស្រូវនេះកំពុងតែផ្ទុះចាប់ការអារម្មណ៍ ហើយត្រូវបានយកទៅចែករំលែកនៅលើបណ្ដាញសង្គមនាប្រទេសចិននាខណៈនេះ។

HONG KONG, CHINA – JUNE 15: Singer Cai Xukun attends the unveiling ceremony of his wax figure at Madame Tussauds on June 15, 2023 in Hong Kong, China. (Photo by VCG/VCG via Getty Images) 
ថ្វីត្បិតតែមានបែកធ្លាយរឿងអាស្រូវជាច្រើនទាក់ទងនឹងរឿងមនុស្សស្រីប៉ុន្តែតារាចម្រៀង Rap ដ័ល្បីរូបនេះនៅតែបន្តកុងត្រាជាមួយនឹងក្រុមហ៊ុន Brand ធំៗ ជាង៤០ Brand ដោយក្នុងនោះក្រុមហ៊ុន Fashion ដ៏ល្បីរបស់អ៊ីតាលី ដូចជា Prada និង Bulgari ជាដើម។
សម្រាប់រឿងអាស្រូវដែលបានកើតឡើងនេះត្រូវបានគេសង្ខេបខ្លីដូចតទៅ៖ កាលពីឆ្នាំ២០១៩ Cai XuKun បានគេងជាមួយនឹងនារីនៅក្នុងឧស្សាហកម្មបង្ហាញម៉ូដ ហើយធ្វើឱ្យនារីម្នាក់នោះទម្ងន់ ក្រោយមកទៀតគេបានធ្វើឱ្យនារីជាអ្នកគាំទ្រម្នាក់ ដែលនាងក៏ជា Influencer មួយរូបមានទម្ងន់ទៀត ខណៈដែលចុងក្រោយលោកបានទាក់ទងជាមួយនឹងកូនសេដ្ឋីម្នាក់ ហើយធ្វើឱ្យយុវតីមិនទាន់គ្រប់អាយុរៀបការរូបនោះទម្ងន់ទៀត។

តាមសេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា Cai XuKun បានព្យាយាមមិនទទួលខុសត្រូវក្មេងចុងក្រោយ ប៉ុន្តែគ្រួសារអ្នកមាននោះបានព្យាយាមឱ្យប៉ូលិសចូលមកដោះស្រាយបញ្ហានេះ ប៉ុន្តែដោយសារតែកាលណោះកេរ្តិ៍ឈ្មោះរបស់តារារូបនេះល្បីល្បាញ ម្ដាយរបស់លោកបានចូលខ្លូនមកដោះស្រាយ និងអាចធ្វើឱ្យគ្រួសារខាងស្រីស្ងប់ចិត្តនិងព្រមបញ្ចប់រឿង។ រហូតឈានចូលដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ Cai XuKun និងនារីម្នាក់នាមត្រកូល C បានជួបស្គាល់គ្នាតាមរយៈការណែនាំពីមិត្តភក្ដិ នៅក្នុង KTV មួយកន្លែងក្នុងក្រុងប៉េកាំង។
ក្រោយជប់លៀងចប់ អ្នកទាំងពីរមានទំនាក់ទំនងស៊ីជម្រៅនៅព្រឹកថ្ងៃបន្ទាប់ (២១ ខែឧសភា)។ មួយខែក្រោយមក កញ្ញា C ដែលមានសម្ព័ន្ធភាពរាងកាយស៊ីជម្រៅ បានទៅមន្ទីរពេទ្យពិនិត្យសុខភាពហើយរកឃើញថានាងកំពុងមានទម្ងន់។ កញ្ញា C បានសួរតារារូបនេះថាតើពួកគេគួរធ្វើបែបណា? ដោយ Cai XuKun បានឆ្លើយតបដោយផ្ដល់យោបល់ឱ្យនាងរំលូតកូនចេញ។ នៅថ្ងៃទី៥ ខែមិថុនា កញ្ញា C បានទៅមន្ទីរពេទ្យតែម្នាក់ឯងដើម្បីរំលូតកូន តាមផែនការដែលអ្នកទាំងពីរបានគ្រោងទុក។
យ៉ាងណាមិញ នៅពេលដែលម្ដាយរបស់ តារាចម្រៀងល្បីរូបនេះបានដឹង លោកស្រីសង្ស័យថាកញ្ញា C ប្រឌិតរឿងនេះឡើងមកដើម្បីគំរាមកំហែងកូនប្រុសលោកស្រី ដូច្នេះបានសួរកូនតើនារីរូបនោះមានលេបថ្នាំការពារកុំឱ្យបង្ករកំណើតដែរទេក្រោយអ្នកទាំងពីររួមភេទនៅយប់នោះ ហើយ Cai XuKun បានប្រាប់ម្ដាយថាអត់ទេ។ នៅក្នុងករណីនេះម្ដាយរបស់តារាល្បីបានត្រៀមខ្លួនពីរករណី មួយគឺឱ្យបុគ្គលិកទាក់ទងទៅកញ្ញា C ដើម្បីឱ្យលុយសងជំងឺចិត្ត ទីពីរគឺជួលអ្នកស៊ើបឯកជនឱ្យតាមដានកញ្ញា C ហើយលួចបង្កប់កាមេរ៉ាដោយខុសច្បាប់នៅខាងមុខផ្ទះកញ្ញា C។ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កញ្ញា C ចាប់បានរឿងដែល ម្ដាយ Cai XuKun បង្កប់កាមេរ៉ា ហើយប្ដឹងទៅសមត្ថកិច្ច។ ខណៈដែលភាគីម្ដាយរបស់ Cai XuKun ក៏បានរកឃើញទិន្នន័យទាក់ទងនឹងរឿងទម្ងន់ ព្រមទាំងកាលបរិច្ឆេទទៅពិនិត្យសុខភាពរបស់កញ្ញា C បណ្ដាលឱ្យមានការសង្ស័យថាគ្រប់យ៉ាងគឺជាការរៀបចំសាច់រឿងរបស់ C ដើម្បីបោកបញ្ឆោតកូនលោកស្រី
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កញ្ញាបានទទួលប្រាក់លួងចិត្តចំនួន៧ម៉ឺនដុល្លារ ពីម្ដាយរបស់ Cai XuKun ដូច្នេះនារីរូបនេះបានដកពាក្យបណ្ដឹងរបស់ខ្លួន។ នៅត្រឹមថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២១ ដោយសារតែកេរ្តិ៍ឈ្មោះរបស់ Cai XuKun ត្រូវបានគេកត់ចូលក្នុងកំណត់ត្រាបណ្ដឹងដោយដាក់ត្រឹមនាមត្រកូល Cai ប៉ុណ្ណោះ។
រឿងហេតុដែលកំពុងតែផ្ទុះការចាប់អារម្មណ៍នៅក្នុងរង្វង់សិល្បៈចិននេះ ថ្វីត្បិតតែមិនទាន់ប៉ះពាល់ខ្លាំងចំពោះសាមីខ្លួន ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងតារារូបនេះមិនតិចនោះដែរ ព្រោះសូម្បីតែតម្លៃស៊ីញ៉េលើរូបថតរបស់លោក ក៏ធ្លាក់ពីដល់១ត្រឹម ២.៨០ដុល្លារប៉ុណ្នោះ។
ទោះជារឿងនេះកំពុងតែមានការចាប់អារម្មណ៍ពីអ្នកគាំទ្រ ក៏ដូចជាសាធារណជនក្ដី ប៉ុន្តែសាមីខ្លួន Cai XuKun នៅមិនទាន់មានការឆ្លើយតបឬក៏ចេញមុខមកបកស្រាយចំពោះករណីបែកធ្លាយរឿងអាស្រូវរបស់ខ្លួននេះនៅឡើយទេ៕



