នៅរសៀលថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសនាំចូលកីឡាករ ទ្រី​ ប៊ុនស៊ាងយ៉ាលីន្ទ​ ពីអគ្គិសនីកម្ពុជា ដើម្បីត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

ក្រៅពីនេះក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ​ ក៏បាននាំចូលកីឡាករ ញ៉ាន​ សុបញ្ញា​ ពីមន្ទីអប់រំ​ យុវជន​និងកីឡាខេត្តកំពង់ចាម និងអ្នកចាំទី ទួត​ សារ៉ូត។ ខណ:កីឡាករ ស៊ុំ​ សាន់ ចូលរួមជាមួយគិរីវង់ ក្នុងលក្ខណ្ឌខ្ចីជេីងចំនួនមួយរដូវកាលពីក្លិបបាល់ទាត់បឹងកេត។

ដោយឡែកកីឡាករដែលក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ប្រកាសចែកផ្លូវវិញមានដូចជា៖ កីឡាករ ណុប​ សុផានុ, ឈឿង​ សំណាង និង ធី​ លៀង។

ខណ:ពិធីចាប់ឆ្នោតខាងលើនឹងផ្សាយផ្ទាល់លើផេកផ្លូវការ Cambodian Premier League វេលាម៉ោង ១១ៈ៣០នាទីព្រឹក នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។

សម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ នឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហា ដោយមាន១០ក្រុមចូលរួម ហើយទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា និងលីគ២ ចាប់ផ្តើមបើកតាំងពី ថ្ងៃទី១ ខែមិថុនា ហើយបិទទៅវិញនៅថ្ងៃទី២៨ កក្កដា៕

Share.