សិល្បៈ​ជាតិ​៖ បុរសឯក​ វន​ សិលា​ កំពុង​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​នៅ​លើ​វេទិកា​ Mister​ Supranational​ International​ 2023​ នៅ​ប្រទេស​ប៉ូឡូញ​ឆាប់​ៗ​នេះ​។​ ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នេះ​បាន​ឈាន​មក​ដល់​ដំណាក់​កាល​នៃ​ការ​បោះឆ្នោត​ពី​អ្នកគាំទ្រ​ហើយ​ ទើប​បុរស​ឯក​រូប​នេះ​បាន​សុំ​ក្ដី​សង្ឃឹម​ពី​ហ្វេន​អ្នក​គាំទ្រ​ជួយ​ Vote​ ក្នុង​ SupraChat​ App​ ដើម្បី​ឱ្យ​ខ្លួន​បាន​ចូល​ទៅ​កាន់​វគ្គ​ Top​ 24​ អូតូម៉ាទិក​។​

ចូលអាន៖ វន សិលា​ និង​ ជីលី ទេវី​ ត្រៀម​ចេញដំណើរ​ទៅ​​ប្រកួត​​នៅ​ប្រទេស​​ ប៉ូឡូញ​

ដើម្បី​ចូល​រួម​បោះឆ្នោត​ចំពោះ​បុរសឯក​កម្ពុជា​យើង​ ជំហាន​ដំបូង​ ហ្វេន​អ្នកគាំទ្រ​ទាំង​អស់​ត្រូវ​ចូល​ទៅ​ដោន​ឡូត​ App​ នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ដែល​មាន​ឈ្មោះ​ថា ​Miss​ Supranational​ ជាមុន​សិន​ បន្ទាប់​មក​ធ្វើ​ការ​តំឡើង​។​ ក្រោយ​ពេល​តំឡើង​រួចរាល់​ ហ្វេន​ទាំង​អស់​គ្នា​ ត្រូវ​ចូល​ទៅ​ក្នុង​ App​ រក​មើល​ពាក្យ​ថា​ Vote​ ហើយ​ត្រូវ​ជ្រើស​រើស​យក​ Group​5 ​ដែល​មាន​រូប​បេក្ខភាព​កម្ពុជា​ នោះ​គឺ​បុរសឯក​ វ៉ន​ សិលា​ ។ ពេល​ចូល​ទៅ​កាន់​ Group5​ ហើយ​ អ្នក​ទាំង​អស់​គ្នា​ត្រូវ​អូស​ចុះ​ក្រោម​ រួច​មើល​លេខ​រៀង​ទី​ ៨ ​ហើយ​ចុច​លើ​រូបភាព​របស់​លោក​ វន​ សិលា​ រួច​ចុច​យក​ពាក្យ​ថា​ Vote​ ជា​ការ​ស្រេច​ដោយ​មិន​ចំណាយ​ថវិកា​។ ប៉ុន្តែ​បើ​អ្នក​ទាំងអស់​គ្នា​ចង់​បោះ​ឆ្នោត​បន្ថែម​ទៀត​ ការ​ Vote​ ចំនួន​ ៣ ​សំឡេង​ដោយ​ចំណាយ​ 0.99 ​ដុល្លារ​តែ​ប៉ុណ្ណោះ​។​

គួរ​ដឹង​បន្ថែម​ថា​ ចំពោះ​ការ​ Vote​ ជា​សកល​នេះ​ គឺ​ត្រូវ​បាន​កំណត់​ថេរវេលា​ចំនួន​ ៤៨​ ម៉ោង​ ពោលគឺ​ ២​ ថ្ងៃ​ដែល​ត្រូវ​អស់​សុពលភាព​នៅ​ថ្ងៃ​ទី​ ២៩​ មិថុនា​ នេះ​ហើយ​។​ ការ​ប្រកួត​ Mister​ Supranational​ International​ 2023​ នឹង​ធ្វើ​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​ ១៦ ​ខែ​កក្កដា​ ឆ្នាំ​ ២០២៣​នេះ​។​

សូម​ជម្រាប​ថា​ បុរសឯក​ វន​ សិលា​ ក្រៅ​ពី​ជា​ម្ចាស់​តំណែង​ Mister​ Supra​ Cambodia​ 2023​ ហើយ​នោះ ​លោក​ក៏​ធ្លាប់​ជា​បុរស​ឯក​ដែល​ធ្លាប់​ឈ្នះ​ពាន​ពីការប្រកួត​ Mister​ Cambodia​ រដូវ​កាល​ទី​ ៣​ ឆ្នាំ ​២០១៩​ ។​ លោក​ វន ​សិលា ​គឺ​ជា​បេក្ខភាព​ជើង​ខ្លាំង​របស់​កម្ពុជា​មួយ​រូប​ដែល​មាន​ទាំង​រូប​សម្រស់​ និង ​ចំណេះ​ដឹង​ទូលំ​ទូលាយ​ ហើយ​អ្នក​គាំទ្រ​រំពឹង​ថា ​លោក​អាច​នឹង​ឈាន​ចូល​ដល់​វគ្គ​ Top​ កំពូល​ៗ​ណាមួយ​របស់​កម្មវិធី​ផងដែរ​៕

Share.